កាលពីថ្ងៃម្សិលមិញនេះ លោក ផែង វណ្ណៈ បានបង្ហោះរូបភាពរបស់មន្រ្តីចំនួន៤នាក់ ដែលធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ជាខ្លាំង នោះរួមមាន៖ ១- លោកវរៈសេនីយ៍ត្រី លឹម ហាក់ ២- លោកវរៈសេនីយ៍ត្រី ដួង មុន្នីរ័ត្ន ៣- លោកវរៈសេនីយ៍ត្រី យិន វណ្ណដេត ៤- លោកវរៈសេនីយ៍ឯក ឈុន សារ៉េត ។

បើយោងតាមគណនីហ្វេសប៊ុករបស់លោក ផែង វណ្ណៈ បានបង្ហោះសារថា "មន្ត្រីប្ រដា ប់អា វុធ ៤ នាក់ ដែលមហាជន រង់ចាំតាមដានមេីល ចំណាត់ការផ្លូវច្បាប់ចំពោះពួកគាត់ ៖
១- លោកវរៈសេនីយ៍ត្រី លឹម ហាក់ មេព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ចាប់មនុស្សបង្ខាំងមនុស្សជំរឹតទារប្រាក់ ៥០០០ ដុល្លារ ថ្នាក់លេីគ្មា នចំណាត់ការ ។
២- លោកវរៈសេនីយ៍ត្រី ដួង មុន្នីរ័ត្ន បា ញ់ស ម្លា ប់ DJ នៅសង្កាត់បឹងរាំង ខណ្ឌ ដូនពេញ មិនទាន់ចាប់ខ្លួនបាន ។
៣- លោកវរៈសេនីយ៍ត្រី យិន វណ្ណដេត បា ញ់ ស ម្លា ប់សង្សារជានិស្សិតពេទ្យ នៅសង្កាត់ កន្ទោក ខណ្ឌ កំបូល មិនទាន់ចាប់ខ្លួនបាន ។
៤- លោកវរៈសេនីយ៍ឯក ឈុន សារ៉េត បេីករថយន្តបុកកម្មករ រោងចក្រ ស្ លាប់ មិនទាន់ចាប់ខ្លួនបាន ។

ទោះបីពេលនេះសមត្ថកិច្ចមិនទាន់រកឃើញ យេីងសង្ឃឹមថា សមត្ថកិច្ចនឹងប្រឹងប្រែងថែមទៀតដេីម្បីស្រាវជ្រាវតាមចាប់ជនសង្ស័យយកមកទទួលខុសត្រូវចំពោះមុខច្បាប់ដេីម្បីផ្ដល់យុត្តិធម៌ជូនជនរងគ្រោះ ។




ប្រភព៖ Pheng Vannak News