សាធុ សាធុ សាធុ ! បុត្រច្បងរបស់សម្តេចតេជោ ហ៊ុន សែន ព្រះភិក្ខុ ហ៊ុន ម៉ាណែតនិមន្តបិណ្ឌបាតថ្វាយកុសលជូនវិញ្ញាណក្ខន្ធជីដូន
ប្រិយមិត្តជាទីមេត្រី ដូចដែលលោកអ្នកបានជ្រាបហើយថា លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បុត្រច្បងរបស់សម្តេចតេជោ ហ៊ុន សែន នៅកាលពីរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០កន្លងទៅនេះ លោកបានកោរសក់បួសមុខភ្លើង ដើម្បីសងគុណ និងឧទ្ទិសកុសលផលបុណ្យជូនវិញ្ញាណក្ខន្ធ លោកយាយព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលជាមាតាក្មេកសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មាតាបង្កើតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ។

នេះបើតាមសម្តេចតេជោនាយករដ្ឋមន្ត្រីហ៊ុន សែនបានបង្ហោះនៅក្នុងហ្វេសប៊ុករបស់សម្តេចតេជោនៅមុននេះបន្តិចថា ៖ ព្រះភិក្ខុ ហ៊ុន ម៉ាណែតនិមន្តបិណ្ឌបាតថ្វាយកុសលជូនវិញ្ញាណក្ខន្ធជីដូន។
ព្រះភិក្ខុ ហ៊ុន ម៉ាណែតនិមន្តបិណ្ឌបាតតាមភូមិនៅស្រុកកំណើតក្នុងរយៈពេលនៃការបួសមុខភ្លើងជូនជីដូនបន្ទាប់ពីទទួលមរណកាលទៅ ៕







ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។