បងប្អូនជាច្រើនពិតជាបានស្គាល់លោក តាន់ គឹមសួរ ហើយដែលរូបលោក គឺជាបុគ្គលម្នាក់ បានចូលរួមយ៉ាងសកម្មនៅក្នុងសង្គម ហើយលោកក៏បានធ្វើវិដេអូអប់រំជាច្រើននេះពេលកន្លងមក ។ លោកតាន់ គឹមសួរ បានធ្វើដំណើរទៅគ្រប់ទីកន្លែង ជាពិសេសគឺភ្នំឪរ៉ាល់ និងផ្ទះរបស់បេន។ ការធ្វើដំណើររបស់លោក គឺតែងតែបានទង្វើរមិនគួរគាប្បី ពិសេសគឺរឿងកាប់បំផ្លាញព្រៃឈើ ដោយបង្កឡើងដោយជនខិលខូចមួយចំនួនតូច ដែលគិតតែពីផលប្រយោជន៍ផ្ទាល់។

ដោយឡែកនៅថ្ងៃនេះលោកចង់ចែករំលែកដល់បងប្អូនដែលមានបំណងចង់ធ្វើដំណើរកំសាន្ត កុំភ្លេចភ្នំខ្នងផ្សារ ខេត្តកំពង់ស្ពឺ ។ នៅថ្ងៃលោកក៏បានចែករំលែករូបភាពដ៏ស្រស់ស្អាត និងស្រស់ត្រកាល នៅលើកំពូលភ្នំ ដែលមានចុះផ្សេងអ័ព្ទ ដូចជាពពកយ៉ាងស្រស់ស្អាត ។

បើតាមដែលលោកតាន់ គឹមសួរបានប្រាប់ ថា ពីភ្នំពេញ ទៅកាន់ភ្នំខ្នងផ្សារ គឺត្រូវចំណាយពេលត្រឹមតែ៥ម៉ោង គឺយើងទៅដល់លើភ្នំហើយ។ បើយើងគិតទៅ ពេលយើងចេញពីភ្នំពេញ ទៅខេត្តកំពង់ស្ពឺ ដល់ផ្ទះអ្នកភូមិ គឺចំណាយពេលតែពីម៉ោងប៉ុណ្ណោះ គឺជិតមែនទែន។

ទេសភាពនៅលើកំពូលភ្នំ ពិតជាមានភាពស្រស់ស្អាត និងស្រស់ថ្លា គិតទៅដូចជាបងប្អូនបាននៅលើពពកអញ្ចឹងដែរ។ យ៉ាងណាមិញ បើបងប្អូនមានបំណងចង់ទៅទស្សនាដោយផ្ទាល់ បងប្អូនអាចធ្វើដំណើរទៅជាបងប្រុសតាន់ គឹមសួរបាន គឺនៅថ្ងៃទី ១៣ដល់១៤ មិថុនា ២០២០។

នៅក្នុងគណនីហ្វេសប៊ុករបស់លោកបានរៀបរាប់ថា "ជូនតាមសំណូមពររបស់បងប្អូនយើងជាច្រើនដែរចង់ឲ្យខ្ញុំនាំឡើងខ្នងផ្សា ទីទួលដែលបងប្អូនអាចមើលឃើញពពកហោះក្រោមជើងបាន។ ខ្ញុំសូមជ្រើសរើសយកចំនួនអ្នកចូលរួមតែ៥០នាក់ប៉ុណ្ណោះ។
•ចេញដំណើរ ថ្ងៃទី១៣-១៤ មិថុនា ២០២០
•ទំនាក់ទំនង ០១០ ៤០២ ២២៩
•បិទទទួលការចុះឈ្មោះ ថ្ងៃទី៣១ ឧសភា ២០២០
ចុះតាមlinkនេះ https://forms.gle/CeMCnrAvgjDR4zbV9
Photo by Unseen Cambodia"។



មានវិដេអូ៖