លោកអភិបាលខេត្ត គួច ចំរើន និងមន្រ្តីគ្រប់ជាន់ថ្នាក់ បានខំប្រឹង រៀបចំខេត្តមួយនេះឲ្យមានទេសភាពស្រស់ស្អាត និងមានអនាម័យបំផុត ដើម្បីសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ និងធ្វើឲ្យខេត្តមួយនេះស្អាតឡើងទ្វេរដង ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ឲ្យមកទស្សនា នៅប្រទេសកម្ពុជាយើង តែមើលចុះ បងប្អូនប្រជាពលរដ្ឋមួយចំនួន មិនព្រមសហការជាមួយមន្រ្តីយើងសោះ គ្រាន់តែរឿងសម្រាប នៅក្នុងខ្លួនពិសារហើយ រៀបចំឲ្យបានល្អស្អាត និងទុកដាក់ឲ្យបានល្អទៅ រួចស្រេចទៅហើយ ចាំបាច់អីត្រូវបោះចោលគ្មានសណ្តាប់ធ្នាប់បែបនេះ។

ដោយឡែកនៅក្នុងគណនីហ្វេប៊ុករបស់ប្រជាជន ខេត្តព្រះសីហនុ បានបង្ហោះសារថា "ម្ចាស់ផ្ទះខាងក្រោមនេះ មានពេល ២៤ម៉ោងក្នុងការប្រមូលសំរាម ដែលបានបោះចូលទៅក្នុងអូរប្រឡាយ និងបញ្ឈប់ការបោះសំរាមចូលអូរប្រឡាយជាបន្ទាន់ បើមិនដូច្នេះទេ នឹងត្រូវប្រឈមការផាកពិន័យតាមច្បាប់ ។ ទីតាំងក្រោយអង្គការ ម្លប់តាប៉ាង"។




ប្រភព៖ ប្រជាជន ខេត្តព្រះសីហនុ