អ្នកណាមិនភ័យ...ម្តាយកញ្ញា បាន មុន្នីល័ក្ខ មានអាការៈកាន់តែធ្ងន់ធ្ងរ ខណៈពេលយកទៅព្យាបាលនៅពេទ្យជាច្រើនកន្លែងហើយ មិនធូរស្បើយសោះ បើបងប្អូនស្គាល់ពេទ្យល្អ ជួយប្រាប់ផង...
តារាចម្រៀង ដ៏មានប្រជាប្រិយភាពកញ្ញា បាន មុន្នីល័ក្ខ ដែលទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មហាជន និងហ្វេនៗតាមបណ្តាញសង្គមហ្វេសប៊ុកដោយសារតែទឹកដមសំលេងដ៏ពិរោះ ក្រអួនក្រអៅ ដែលតែងតែបំពេរអារម្មណ៍ពុកម៉ែបងប្អូននោះ ពេលនេះ កញ្ញាពិតជារន្ធត់ និងតក់ស្លុតយ៉ាងខ្លាំង ដោយអ្នកម្តាយរបស់កញ្ញាមានអាការៈឈឺធ្ងន់ធ្ងរ។

នៅក្នុងគណនីហ្វេសប៊ុករបស់កញ្ញា បានឲ្យដឹងថា "?កុំកេីតអីណាម៉ាក់??? មានបងប្អូនណាដឹងថា កន្លែងណាព្យាបាលអ្នករលៀកសរសៃទេខ្ញុំនាំម៉ាក់ទៅពេទ្យច្រេីនកន្លែងហេីយ តែមិនធូរសោះ ? ម៉ាក់ខ្ញុំរលៀកសរសៃខ្លាំង ??បេីបងប្អូនណាស្គាល់ជួយប្រាប់ខ្ញុំផង ព្រោះអាការ:ម៉ាក់ខ្ញុំធ្ងន់??"។

ប្រសិនបើបងប្អូនណាស្គាល់ពេទ្យ រលាកសរសៃរ ដូចដែលកញ្ញា បានបង្ហោះសារខាងលើ សូមមេត្តាជួយដល់ប្អូនស្រីផង គាត់ពិតជាមានការព្រួយបារម្ភចំពោះអ្នកម្តាយយ៉ាងខ្លាំង៕







ប្រភព៖ Ban MonyLeak
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។