លោកឧកញ៉ា ចិត្តធម៏ ទៀ វិចិត្រ ៖ ល្អយកដាក់ខ្លួន អាក្រក់រុញអោយអ្នកដទៃ មនុស្សដែលមានចរិតបែបនេះ មិនគួរ...
បងប្អូនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកទាំងអស់គ្នា ប្រាកដជាបានស្គាល់លោក ឧកញ៉ា ចិត្តធម៏ ទៀ វិចិត្រ យ៉ាងច្បាស់ហើយមែនទេ ដែលរូបលោក បានបង្ហាញសកម្មភាពចែកស្បៀង អាហារ និងថវិការរបស់លោក ជូនដល់ជនក្រីក្រ ឬ លោកយាយ លោកតា ដែលពួកគាត់កំពុងតែជួបនូវការលំបាកនានាផងដែរ។

ម្យ៉ាងវិញទៀត លោកឧកញ៉ា ចិត្តធម៏ រូបនេះ ក៏ជាបុគ្គលម្នាក់ បានចូលរួមនៅក្នុងការអភិរក្សសត្វព្រៃ ឲ្យពួកវាបានទៅរស់នៅក្នុងកន្លែងដ៏ល្អ មិនមានការសម្លា ប់បន្តទៀត។ ដោយឡែកកាលពីថ្ងៃម្សិលមិញនេះ លោកឧកញ៉ាចិត្តធម៏ ទៀ វិចិត្រ លោកក៏បានបង្ហោះសារយ៉ាងខ្លី គួរឲ្យពេញចិត្តជាខ្លាំង ដោយនៅក្នុងសាររបស់លោក បានសរសេរថា "ល្អយកដាក់ខ្លួន អាក្រក់រុញអោយអ្នកដទៃ មនុស្សដែលមានចរិតបែបនេះ មិនគួររាប់អាននោះទេ...៚"។










ប្រភព៖ ទៀ វិចិត្រ TEA VICHET
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។