ស្អាតខ្លាំងណាស់...កូនស្រីម៉ារីម៉ា ស្លៀកឈុតវីរៈនារី ផ្ទុះការចាប់អារម្មណ៍ ពេញបណ្តាញសង្គម Facebook
-

ហ្វីលីពីន៖ បើនិយាយពីតារាសម្តែងស្រីដែលមាន ទាំងរូបសម្រស់ស្អាត និងមានសុភមង្គលគួរឲ្យច្រើននោះ បងប្អូនច្បាស់ជាមិនភ្លេច តារាសម្តែងស្រី ជួរមុខប្រចាំប្រទេស ហ្វីលីពីន អ្នកនាង Marian Rivera ហៅ ម៉ារីម៉ា នោះទេ ដែលនាពេលនេះអ្នកនាង បានសាងគ្រួសារមួយដ៏កក់ក្តៅ ជាមួយនិងស្វាមី ព្រមទាំងកូនប្រុសស្រីរបស់អ្នកនាង។

បើយាងទៅមើលពីរូបសម្រស់កូនស្រីរបស់អ្នកនាងវិញ ពិតជាមានភាពស្រស់ស្អាតមិនចាញ់អ្នកម្តាយនោះទេ ។ រូបសម្រស់ដ៏លេចធ្លោនេះ បានធ្វើឲ្យមហាជន ពិតជាក្នាញ់ និងសរសើរពីមុខមាត់ របស់កូនស្រីអ្នកនាងយ៉ាងខ្លាំង ។ Zia បានបង្រួនចិត្តអ្នកគាំទ្រ ទ្វេរដង ព្រោះមើលទៅកូនស្រីម្នាក់នេះ មានរូបស្រស់កាត់ទៅអ្នកម្តាយទាំងព្រម មុខមាត់ រូបរាង។

 Zia ដែលជាកូនស្រីដ៏ស្រស់ស្អាត កាន់តែធំធាត់ឡើង ខណៈដែលមានការយកចិត្តទុកដាក់បានយ៉ាងល្អ ពីសំណាក់ក្រុមគ្រួសារ ធ្វើឲ្យកូនស្រីម្នាក់មានភាពស្រស់ស្អាតខ្លាំងបែបនេះ។ ស្ថិតនៅក្នុងឈុត វីរៈនារី ដាណា ពិតសាកសម ពិតជាស្រស់ស្អាត និងដូចម្តាយរបស់នាងខ្លាំងណាស់ មើលទៅគួរក្នាញ់ ដែលធ្វើមហាជនលាន់មាត់សរសើរមិនដាច់ថា ស្រស់ស្អាតខ្លាំង៕