ត្រូវចាំថា Covid-19 មិនបានភ្លេចយើងទេ ! កម្លាំងសមត្ថកិច្ចខណ្ឌចំការមនចុះបិទហាងជួបជុំជាច្រើនកន្លែងក្រោយពីហាមមិនស្តាប់
( ភ្នំពេញ )៖ ហាងផឹកស៊ីជួបជុំសម្រាប់ទទួលភ្ញៀវបរទេសជាច្រើនកន្លែងត្រូវបានសមត្ថកិច្ចចុះធ្វើការបិទបណ្ណោះអាសន្នដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ។

សមត្ថកិច្ចបានបញ្ជាក់ថាហាងទាំងនោះធ្លាប់ជូនដំណឹងម្តងហើយមិនស្តាប់ ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង៨យប់ថ្ងៃទី៨ ខែឧសភាឆ្នាំ២០២០ នៅផ្លូវ៣០៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឱ្យដឹងថា កន្លងមកកាលពីមេរោគកូវីដ១៩ បានចូលលុកលុយក្នុងប្រទេសកម្ពុជារាជរដ្ឋាភិបាលបានប្រកាសឱ្យបិទការជួបជុំនិងហាងផឹកស៊ីបណ្ណោះអាសន្នសិនដើម្បីទប់ស្កាត់ជំងឺនេះ បន្ទាប់មកអាជ្ញាធរមានសមត្ថកិច្ចបានចុះធ្វើការណែនាំឱ្យបិទបណ្ណោះអាសន្នសិន តែហាងខាងលើមិនគោរពធ្វើតាមទើបសមត្ថកិច្ចចុះបិតតែម្តង។ សមត្ថកិច្ចបានបញ្ជាក់ថា ទីតាំងហាងខាងលើលក់ម្ហូបអាហារនិងគ្រឿងស្រវឹងសម្រាប់ភ្ញៀវបរទេស៕ អត្ថបទ និងរូប ដោយបងប្រុស ទុយ ម៉ែន



ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។