នាពេលកន្លងមានបងប្អូនជាច្រើន ប្រាកដជាបានស្តាប់ និងអានសារ របស់លោកស្រី Tang Gechlieng ហើយ ដោយលោកស្រី បានបង្ហាញចំណាប់អារម្មណ៍ ចំពោះបងប្អូនដែលមានបំណងចង់ក្លាយជាតំណាងចែកចាយផលិតផលនោះ ។ បន្ទាប់ពីលោកស្រីបានធ្វើការបញ្ចេញមតិ រួចមកក៏មានបងប្អូនជាច្រើនគាំទ្រ និងសំដីរបស់លោកស្រី ព្រោះជាចំណុចដែលគួរឲ្យចាប់អារម្មណ៍ជាខ្លាំង និងជាចំណុចខ្វះខាតចំពោះ ដែលបងប្អូនចង់បានផលិតផលយកទៅលក់បន្តគួរគិត។

ដោយឡែកកាលពីថ្ងៃម្សិលមិញនេះ លោកស្រី ក៏បានបង្ហោះសារថា "មនុស្សអាក្រក់មិនដែលទទួលស្គាល់ថាខ្លួនអាក្រក់ព្រោះ គាត់មិនព្រម ស្តាប់សំដីដាស់តឿនរបស់អ្នកដទៃទេ មនុស្សធ្វេីខុស មិនដែលចេះទទួលកំហុស ព្រោះខ្លាចគេថាខ្លួនអន់ មនុស្សមានអំនួត មិនចេះដាក់ខ្លួន ព្រោះខ្លាចគេមេីលងាយ មានតែមនុស្សល្អទេ ដែលដឹងថាខ្លួនកំពុងតែធ្វេីល្អ អំពេីល្អមិនមែនបានមកដោយងាយៗទេ តែវាត្រូវបានសន្សំម្តងបន្តិចៗ ហេតុដូច្នេះហេីយ មនុស្សល្អ មិនមែនចៃដន្យទេ ។ ធ្វេីល្អកុំខ្លាចគេនិយាយអាក្រក់ ធ្វេីបុណ្យកុំស្តាយការចែករំលែក ជួយគេ កុំខ្លាចអ្នកដ៏ទៃស្អប់ អោយគេ កុំរំពឹងគេអោយវិញ ស្រឡាញ់គេ កុំសង្ឃឹមគេស្រឡាញ់យេីងវិញ មនុស្សធ្វេីទេវតាមេីល ធ្វេីល្អ មនុស្សល្អនឹងទទួលបានមនុស្សអាក្រក់មេីលងាយអំពេីរល្អរបស់យេីងជាបាបរបស់គេ កុំខ្វល់ជាមួយអ្នកដែលអាក្រក់ ទុកខួរក្បាល និងបេះដូងធ្វេីល្អវិញប្រសេីរជាង "។







ប្រភព៖ Tang Gechlieng