សូមចូលរួមរំលែកទុក្ខផង...យុវជនវ័យ១៩ឆ្នាំម្នាក់ បើកម៉ូតូបោះពួយលឿនពេក ជ្រុលធ្លាក់ផ្លូវ បណ្តាលឲ្យដួលស្លា ប់ភ្លាមនៅនឹងកន្លែងកើតហេតុ
-

ខេត្តព្រៃវែង៖ កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០ យុវជនម្នាក់ បើកបរម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម បោះពួយលឿនពេក ជ្រុលចង្កូត ធ្លាក់ពីលើផ្លូវ បណ្តាលឲ្យដួលស្ល ាប់នៅនឹងកន្លែងកើតហេតុ កាលពីវេលាម៉ោង២២​និង០០នាទី ដែលកន្លែងកើតហេតុនោះស្ថិតនៅចំណុចខាងជើងគល់ស្ពានលេខ 3 ផ្លូវជាតិលេខ 11 ភូមិ បារាយណ៍កើត សង្កាត់ បារាយណ៍ ខេត្តព្រៃវែង។

ជនរងគ្រោះនោះត្រូវបានគេស្គាល់ឈ្មោះថា សុង សា ភេទ ប្រុសអាយុ ១៩ ឆ្នាំ រស់នៅភូមិ ពន្លៃភូមិដូង ឃុំ បាបោង ស្រុកពាមរ ខេត្តព្រៃវែង (ជិះធ្លាក់ពីលើផ្លូវបណ្ដាលឲ្យដួ លស្ លាប់នៅកន្លែងកើតហេតុ) បើកបរកម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១២ ពណ៏ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1F- 0750 ក្នុងទិសដៅពីជើងទៅត្បូង លុះដល់កន្លែងកើតហេតុខាងលើ ក៏បានជ្រុលចង្កូតទៅមុខធ្លាក់ផ្លូវ បណ្តាលឲ្យស្ល ាប់តែម្តង។

បច្ចុប្បន្ន សមត្ថកិច្ច បានប្រគល់សាកសព ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យដើមប្រពៃណី ។ ចំណែកម៉ូតូសមត្ថកិច្ច បានប្រគល់ជូនក្រុមគ្រួសារ ៕