ត្រឹមតែមួយថ្ងៃសោះ ប្រទេសរុស្សី រកឃើញអ្នកឆ្លងកូវីដ ១៩ ថ្មី រហូតដល់ទៅ១១,០១២ករណី
ស៊ីហៀង
-

រុស្សី៖ អាជ្ញាធររុស្សី បានឲ្យដឹងនៅថ្ងៃអាទិត្យនេះថា ចំនួនអ្នកឆ្លងវីរុសកូវីដ ១៩ មានចំនួន១១,០១២ករណី ក្នុងរយៈពេលតែ២៤ម៉ោងប៉ុណ្ណោះ ដែលធ្វើឲ្យចំនួនអ្នកឆ្លងទូទាំងប្រទេសមានកើនឡើងដល់ ២០៨,៦៨៨ករណី។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៏មាន reuters នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០នេះ។

អាជ្ញាធរបានឲ្យដឹងបន្ថែមទៀតថា នេះគឺជាការឆ្លងលើកទី២ និងកាន់តែធ្ងន់ធ្ងរ ខ្លាំងឡើង ។ ចំនួនអ្នកឆ្លងថ្មីនេះ ហាក់ហក់ឡើងគួរឲ្យកត់សំគាល់ជាខ្លាំង ។ លោកបានបន្ថែមទៀតថា​ ចំនួនអ្នកស្លា ប់ដោយសារតែវីរុសមួយនេះ បានសម្ល ាប់មនុស្សចំនួន៨៨នាក់ថ្មីទៀត ដែលធ្វើឲ្យអ្នកស្លា ប់កើនដល់ទៅ១,៩១៥នាក់ហើយ។

ចំពោះករណីឆ្លងថ្មីនេះ ធ្វើឲ្យប្រទេសរុស្សីឈានមុខប្រទេសបារាំង និងអាឡឺម៉ង់ហើយ នៅសប្តាហ៍នេះ ហើយក៏ក្លាយជាប្រទេសដែលមានអត្រាខ្ពស់បំផុតទី៥ នៅលើពិភពលោក៕

ប្រភព៖ reuters