រំភើបចិត្តជំនួស...ថៅហាងពេជ្រ ដ៏ស្រស់ស្អាត ទ្រី ដាណា បំពេញបំណងប្រាថ្នាប្អូនប្រុសពិការដៃទាំងសងខាង ឲ្យមានជីវិតថ្មី ក្តីសង្ឃឹមថ្មី ជូនពរឲ្យលក់ដាច់ច្រើនៗ...
ម្ចាស់ហាងពេជ្រ និងមាស ដ៏ល្បីឈ្មោះ នៅស្ពានព្រែកព្នៅ អ្នកនាង ទ្រី ដាណា បានបំពេញបំណងរបស់ប្រុសពិការដៃទាំងសងម្នាក់ ដោយគាត់មានកន្លែងលក់ដូរត្រឹមត្រូវ ទៅតាមសុំណូមពររបស់ប្អូន ដូចនេះសូមប្អូនត្រូវខិតខំប្រឹងប្រែងលក់ដូរឲ្យបានច្រើន ដើម្បីជីវិតរបស់ប្អូនទៅថ្ងៃខាងមុខទៀត។

នៅក្នុងគណនីហ្វេសប៊ុករបស់អ្នកនាងទ្រី ដាណា បានបង្ហោះសារឲ្យដឹងថា "បំណងប្រាថ្នាប្អូន បងបានបំពេញហើយ ??? រឿងបន្ទាប់ គឺប្អូនត្រូវតស៊ូជម្នះវាសនាដោយខ្លួនឯង។ សរសើរត្រង់និយាយថា ពិកាតែដៃ តែចិត្ត គំនិត មិនពិកា មិនតូចចិត្តទេ ឱ្យតែមានជីវិត មានសង្ឃឹមហើយ ??

កាលមុន ដេញគោឱ្យគេ គ្រាន់បានលុយចិញ្ចឹមតា និងអ៊ំប្រុស ឥឡូវមានមុខរបរខ្លួនឯងហើយ ថាលក់ដាច់ទៀត។ ទិញថែមរហូត ហ្នឹងបានគេហៅថាចិត្តអ្នករកស៊ី។ ជូនពរ ឱ្យលក់ដាច់ៗ ?"។










ប្រភព៖ ទ្រី ដាណា Dana Try
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។