នាយ ហុង ដា ៖ រយៈពេល១០៩៥ ថ្ងៃហើយ ដែលអូនឃ្លាតចាកឆ្ងាយចោលបង កូនយើងធំហើយៗឆ្លាតខ្លាំងណាស់ បងនឹកអូនខ្លាំងណាស់...មានវិដេអូ
-

តារាកំប្លែងដ៏ល្បីឈ្មោះ នាយ ហុង ដា ដែលទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ពីសំណាក់មហាជន ក៏ដូចជាហ្វេនៗនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ។ តារាកំប្លែងរូបនេះ តែងតែផ្តល់សំណើច ជូនដល់មហាជន ឲ្យបានសើចសប្បាយ គ្រប់ពេលវេលា មិនថាកើតទុកប៉ុណ្ណាក៏ត្រូវតែសើចសិនដែរ ពេលបានទស្សនាការសំដែងរបស់លោក។

បន្ទាប់ពីភរិយាជាទីស្រលាញ់បានចាកចេញទៅ អស់រយះពេលជាច្រើនក្តី ក៏បុរសម្នាក់នេះ នៅតែនឹករលឹក និងមើលថែកូនស្រីជាទីស្រលាញ់បានយ៉ាងល្អ ពេលនេះ កូនស្រីរបស់យើងស្អាត ហើយឆ្លាតណាស់ប្រពន្ធសំលាញ់បងអើយ។

នៅក្នុងគណនីហ្វេសប៊ុករបស់លោកហុងដា បានបង្ហោះសារទាំងក្តីនឹករលឹកទៅកាន់ភរិយាថា "10.05. 2017 . 10.05.2020. 1095 ថ្ងៃហើយដែលអូនឃ្លាតចាកឆ្ងាយចោលបង កូនយើងធំហើយៗឆ្លាតខ្លាំងណាស់ បងនឹកអូនខ្លាំងណាស់"។

យ៉ាងណមិញក៏មានបងប្អូនជាច្រើន​ បង្ហាញអារម្មណ៍អាណិត ដល់រូបលោកជាខ្លាំង បន្ទាប់ពីបានឃើញសារដែលលោកបានបង្ហោះលើបណ្តាញសង្គមហើយនោះ នេះគឺជាសារមួយដែល រំជួលចិត្តជាខ្លាំង៕

មានវិដេអូ៖


ប្រភព៖ នាយហុងដា កំបែ្លង