មន្រ្តីយោធាម្នាក់ បាញ់សម្ល ាប់ប្រពន្ធខ្លួនឯង និងប្រពន្ធយោធាម្នាក់ទៀត រួចរត់គេចខ្លួន លោកឧត្តមសេនីយ៍ទោ សន ស៊ា ស្នើសូមឱ្យសមត្ថកិច្ចពាក់ព័ន្ធ មេត្តាឃាត់ខ្លួនជនល្មើសជាបន្ទាន់
ឧត្តរមានជ័យ៖ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០នេះ មានករណីមន្រ្តីយោធាម្នាក់ បានបាញ់សម្លា ប់ប្រពន្ធខ្លួនឯង និងបាញ់ប្រពន្ធជាមន្ត្រីយោធាម្នាក់ទៀត រួចរត់គេចខ្លួន ដោយមាននាំកាំភ្លើងអាកាទៅជាប់ជាមួយទៀតផង។

មន្រ្តីដែលបានបាញ់សម្លា ប់ប្រពន្ធនោះមានឈ្មោះថា សឿន កាន់ អាយុ៥៥ឆ្នាំ ឋានៈនាយចំណង់ អត្តលេខ០៧០៤៦២ បម្រើការនៅអង្គភាព វរសេនាតូចអន្តរាគមន៍លេខ២៤៣ កងពលតូចអន្តរាគមន៍លេខ៤។ ចំណែកប្រពន្ធមានឈ្មោះថា ង៉ែត រ៉េន អាយុ៥០ឆ្នាំ និងប្រពន្ធគ្រួសារកងទ័ពម្នាក់ទៀត ឈ្មោះ ឡាច តាំងស្ម័គ្រ អាយុ៣០ឆ្នាំ។

ក្រោយពីបានប្រព្រឹត្តបទល្មើស ជនល្មើសបានរត់គេចខ្លួនដោយបានលួចយកអាវុធ AK47 ចំនួន ១ដើមលេខ ៥៧៧១៧៦ គ្រាប់ចំនួន ១២០គ្រាប់។ លោកឧត្តមសេនីយ៍ទោ សន ស៊ា ស្នើសូមឱ្យសមត្ថកិច្ចពាក់ព័ន្ធ មេត្តាឃាត់ខ្លួនជនល្មើសជាបន្ទាន់៕
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។