មន្ទីរពេទ្យជ័យវរ្ម័នទី៧ ខេត្តសៀមរាប បានរៀបចំពិធីបុណ្យគម្រប់ខួប ៧ថ្ងៃ និង ១០០ថ្ងៃ ឧទិ្ទសកុសលជូន លោកវេជ្ជបណ្ឌិត PETER STUDER អតីតជាអនុប្រធាន និងជាប្រធានប្រតិបត្តិមូលនិធិគន្ធបុប្ផា
-

សៀមរាប៖ នៅព្រឹកថ្ងៃ១២ ខែឧសភា ឆ្នាំ២០២០ នៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ ខេត្តសៀមរាប បានរៀបចំពិធីបុណ្យគម្រប់ខួប ៧ថ្ងៃ និង ១០០ថ្ងៃ ឧទិ្ទសកុសលជូន លោកវេជ្ជបណ្ឌិត PETER STUDER អតីតជាអនុប្រធាន និងជាប្រធានប្រតិបត្តិមូលនិធិគន្ធបុប្ផា Dr Beat Richner (Switzerland)។

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Dr. Beat Richner បានឲ្យដឹងថា នៅព្រឹកថ្ងៃអង្គារ៍ ៦រោច ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹង ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ នៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ ខេត្តសៀមរាប បានរៀបចំពិធីបុណ្យគម្រប់ខួប ៧ថ្ងៃ និង ១០០ថ្ងៃ ឧទិ្ទសកុសលជូន លោកវេជ្ជបណ្ឌិត PETER STUDER អតីតជាអនុប្រធាន និងជាប្រធានប្រតិបត្តិមូលនិធិគន្ធបុប្ផា Dr Beat Richner (Switzerland)។

បាននិមន្តព្រះសង្ឃចំនួន០៧អង្គ សូត្រមន្តបង្សុកូលឧទិ្ទសកុសលជូនដល់វិញ្ញាណក្ខន លោកវេជ្ជបណ្ឌិត PETER STUDER ដែលបានទទួលមរណភាពដោយរោគាពាធ ក្នុងជន្មាយុ៧៣ឆ្នាំ រយៈពេល៧ថ្ងៃ មកនេះសូមវិញ្ញាក្ខនលោក បានទៅកាន់ឋានបរមសុខសួគ៌ា ពិសេសបានរួចផុតចាកទុក្ខទាំងអស់ក្នុងលោក កុំបីឃ្លៀងឃ្លាតឡើយ។

Mourning ceremonies for Dr. Peter Studer in Jayavarman VII Hospital Siem Reap- Angkor

Last Farewell Candles for the Late Dr. Peter Studer

Jayavarman VII Hospital Siem Reap, Tuesday May 12th, 2020"។

ប្រភព៖ Dr. Beat Richner