បងប្អូនជាច្រើនប្រាកដជាបានស្គាល់ លោកតាន់ គឹមសួរហើយ ដោយរូបលោកតែងតែបង្ហោះ ពីសកម្មភាព នៅក្នុង ទាំងរឿងសកម្ម និងរឿងអសកម្មរបស់បងប្អូនមួយចំនួន។ នៅថ្ងៃនេះ លោកក៏បានលើកយករឿងផ្លូវ ជាតិលេខ៤ ដែលជាញឹកញាប់ បងប្អូនជាច្រើនប្រាកដជាបានជ្រាបហើយ ពីបញ្ហាគ្រោះថ្នាក់នៅផ្លូវជាតិលេខ៤ ។
ដោយឡែកនៅថ្ងៃនេះលោក ក៏បានចែករំលែកវីដេអូថ្មីមួយទៀត ពាក់ព័ន្ធនឹងការធ្វើដំណើរលើដងផ្លូវជាតិលេខ៤ ។ បងប្អូនប្រាកដកជាបានជ្រាបហើយថា នេះពេលកន្លងមក មានអ្នកធ្វើដំណើរតាមផ្លូវជាតិជាច្រើន បានបង្ហាញការព្រួយបារម្ភ ជាខ្លាំង ដោយនៅលើផ្លូវមួយនេះ បានឆក់យកអាយុជីវិតមនុស្សមិនស្ទើរនោះទេ ។
ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់លោកបានបង្ហោះសារថា អ្នកដែលធ្លាប់ជិះម៉ូតូឆ្លងកាត់ផ្លូវនេះ ទើបអាចយល់អំពីអារម្មណ៍នេះច្បាស់។
ខ្ញុំសូមហៅផ្លូវជាតិលេខ៤ថាជាផ្លូវមច្ចុរាជ ព្រោះផ្លូវនេះបានឆាបឆក់យកអាយុជិវិតប្រជាជនខ្មែរយើងដែលជិះឆ្លងកាត់ផ្លូវនេះអស់ជាច្រើនាក់???
នេះជាការសំណូមពររបស់ខ្ញុំ បើបងប្អូនយល់ថានេះជារឿងត្រឹមត្រូវ ហើយខ្វាយខ្វល់ពីអាយុជិវិតបងប្អូនខ្មែរយើង សូមធ្វើការចែករំលែកវីដេអូនេះឲ្យបានច្រើន ដើម្បីឲ្យអាជ្ញាធរតាមតំបន់ទទួលជ្រាបផង???"។
ជាមួយគ្នានោះផងដែរ ក៏មានបងប្អូនជាច្រើន បានបង្ហាញចំណាប់អារម្មណ៍ថា "ខ្ញុំរស់នៅជាប់ផ្លូវជាតិលេខ4នេះ 34ឆ្នាំហើយ នៅស្រុកភ្នំស្រួច ផ្លូវនេះមិនដែលមានថ្ងៃណាគ្មានគ្រោះថ្នាក់ចរាចរណ៍នោះទេ ឡានបើកបរធ្លាក់ផ្លូវ រាល់ថ្ងៃ ពេលខ្លះ សឹងចូលព្រៃម្ដងៗ មិនហ៊ានឆ្លងផ្លូវទេ ឆ្លងម្ដង បន់គុណដូនម៉ៅផង ម៉ែឪផង ព្រោះពួកគេបើកបរមិនខ្វល់ពីអាយុជីវិតរបស់អ្នកដំណើរណាម្នាក់នោះទេ។ និងមានអ្នកផ្សេងទៀតថា "ខ្ញុំគ្រោះថ្នាក់ដួលម៉ូតូម្ដងបែកមួកសុវត្តិភាពខ្ទេច បេីកុំតែបានមួកប្រហែលខ្ទេចក្បាលនិងមុខអស់ហេីយ! រថយន្តតាក់ស៊ីមកពីទិសបញ្ច្រាស់ខ្ញុំឡេីងវ៉ាភ្លាមៗមិនវ៉ៃភ្លេីង ខ្ញុំក៏គេចចុះមកផ្លូវដីក្រហម គាប់ជួនមានបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានគាត់ជិះបញ្ច្រាស់ទិសលេីផ្លូវគ្រួសក្រហមដែរ ខ្ញុំក៏គេចម៉ូតូគាត់មួយទៀត ទៅបុកទួលថ្មដួលរងគ្រួសតែឯង ពួកគាត់ទៅបាត់អស់រលីង !"។
មានវិដេអូ៖
ប្រភព៖ Tan Kimsour