ក្តៅៗ...មន្រ្តីយោធា ដែលបានបា ញ់សម្លា ប់ប្រពន្ធ​ និងសម្ លា ប់ស្ដ្រីម្នាក់ទៀតដែលជាប្រពន្ធយោធានោះ បានសម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯង ដោយ...
-

ឧត្ដរមានជ័យ៖ នៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ នេះ មន្ដ្រីយោធាម្នាក់នៅខេត្តឧត្ដរមានជ័យ ដែលបា ញ់ ស ម្ លាប់ប្រពន្ធរបស់ខ្លួន និងសម្ លា ប់ស្ដ្រីម្នាក់ទៀតដែលជាប្រពន្ធយោធា នៅក្នុងអង្គភាពជាមួយគ្នា ហើយដែលបានរត់គេចខ្លួន រយៈពេលមួយថ្ងៃមកនេះ នៅទីបំផុតបានសម្រេចបញ្ចប់ជីវិតខ្លួនឯង ដោយធ្វើអ ត្ដឃា ត (បា ញ់សម្ លាប់ខ្លួនឯង) ខណៈដែលកម្លាំងយោធា និងសមត្ថកិច្ចជាច្រើននាក់ កំពុងឡោមព័ទ្ធដើម្បីចាប់ខ្លួន។

លោកអធិការនគរបាលស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ លោក ឃុល ភិន បានឲ្យដឹងថា កម្លាំងយោធា និងសមត្ថកិច្ចជាច្រើននាក់ បានតាមឡោមព័ទ្ធមន្ដ្រីយោធា សឿន កាន់ នៅវរសេនាតូចអន្ដរាគមន៍លេខ២៤៣ នៃកងពលតូចអន្ដរាគមន៍លេខ៤ ដើម្បីចាប់ខ្លួន ប៉ុន្ដែជនដៃមិនព្រមស្ដាប់តាមសមត្ថកិច្ច រហូតបាញ់តមកសមត្ថកិច្ចទៀតផង តែមិនបណ្ដាលឲ្យនរណាម្នាក់រងរបួសនោះទេ។

លោកអធិការឲ្យដឹងទៀតថា មូលដែលបណ្តាលឲ្យជនបង្កហ៊ានលើកដៃសម្លា ប់លើភរិយារបស់ខ្លួន គឺដោយសារតែជនដៃដល់ និងភរិយា បានឈ្លោះប្រកែកគ្នា រួចហើយបានទាញកាំបិត កាប់ភរិយា ៣កាំបិត ពេលនោះស្ដ្រី ជាភរិយាយោធានៅក្នុងអង្គភាពជាមួយពេលកំពុងហូបបាយជាមួយគ្នា ក៏ជួយឃាត់នៅក្នុងផ្ទះរបស់ខ្លួន ស្រាប់តែជនដៃដល់មិនស្ដាប់ ក៏ទាញកាំភ្លើងបាញ់សម្លាប់ចោលទាំងពីរនាក់តែម្ដង រួចរត់គេចខ្លួននៅផ្ទះមួយកន្លែង លក់គ្រឿងសំណង់ក្បែរនោះ។

សូមបញ្ជាក់ថា មន្ត្រីយោធាម្នាក់ឈ្មោះ សឿន កាន់ អាយុ៥៥ឆ្នាំ ឋានៈនាយចំណង់ អត្តលេខ០៧០៤៦២ បម្រើការនៅអង្គភាព វរសេនាតូចអន្តរាគមន៍លេខ២៤៣ កងពលតូចអន្តរាគមន៍លេខ៤ បានបាញ់សម្លាប់ប្រពន្ធខ្លួនឯង និងបាញ់ប្រពន្ធជាមន្ត្រីយោធាម្នាក់ទៀត មុនរត់គេចខ្លួន ដោយមាននាំកាំភ្លើងអាកាទៅជាប់ជាមួយទៀតផង។

មន្ត្រីយោធារូបនេះ បានបាញ់សម្លាប់ប្រពន្ធឈ្មោះ ង៉ែត រ៉េន អាយុ៥០ឆ្នាំ និងប្រពន្ធគ្រួសារកងទ័ពម្នាក់ទៀត ឈ្មោះ ឡាច តាំងស្ម័គ្រ អាយុ៣០ឆ្នាំ។ ក្រោយពីបានប្រព្រឹត្តបទល្មើស ជនល្មើសបានរត់គេចខ្លួនដោយបានលួចយកអាវុធ AK47 ចំនួន ១ដើមលេខ ៥៧៧១៧៦ គ្រាប់ចំនួន ១២០គ្រាប់៕

ប្រភពៈ Fresh News