ញាក់សាច់...សមត្ថកិច្ច រកឃើញឱសថក្លែងក្លាយចំនួន២៨ប្រភេទ នៅក្នុងឱសថស្ថានអរុណរះ ក្រុងស្វាយរៀង
ស៊ីហៀង
-

ស្វាយរៀង៖ គណៈកម្មធិការជាតិប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ សហការកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេស្ឋកិច្ច កម្លាំងអធិការដ្ឋាននគរបាលក្រុងស្វាយរៀងកម្លាំងអាវុធហត្ថក្រុង និងមន្ទីរសុខាភិបាលខេត្ត និងអាជ្ញាធរមូលដ្ឋាន ដឹកនាំសម្របសម្រួលដោយលោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានរកឃើញឱសថក្លែងក្លាយចំនួន២៨ប្រភេទនៅក្នុងឱសថស្ថានអរុណរះ ស្ថិតក្នុងភូមិវាលយន្ត សង្កាត់ ក្រុងស្វាយរៀង កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ ។ 

ឱសថក្លែងក្លាយដែលសមត្ថកិច្ចធ្វើការដកហូតបានរួមមាន៖ ទី១ៈ AMLOCOR-5 ចំនួន៤០០ប្រអប់ ស្មើនឹង១២០០០គ្រាប់ ទី២ៈ Amlocor-10 ចំនួន១៨ប្រអប់ ស្មើនឹង៥៤០គ្រាប់ ទី៣ៈ curcuma plus orange flavor ចំនួន១៤ដប ទី៤ៈ Tropicana slim ចំនួន១០០ប្រអប់ស្មើនឹង៥០០០កញ្ចប់ ទី៥ៈ Navita C -25 ចំនួន៣០០កំប៉ុង ស្មើនឹង៣០០០០គ្រាប់ ទី៦ៈ Clorampen iconusar ចំនួន៣២០ប្រអប់ ស្មើនឹង៣២០០០គ្រាប់ ទី៧ៈ Diancresop ចំនួន៥ប្រអប់ ស្មើនឹង៥០០គ្រាប់ ទី៨ៈ Biclosamide ចំនួន៥ប្រអប់ ស្មើនឹង៥០០គ្រាប់ ទី៩ៈ Carbomecin ចំនួន៦ប្រអប់ ស្មើនឹង១៤៤០គ្រាប់ ទី១០ៈ Co Trimoxazol ចំនួន៥ប្រអប់ ស្មើនឹង២០០០គ្រាប់ ទី១១ៈ​ Dexamethason ចំនួន៥ដប ស្មើនឹង២៥០០គ្រាប់ ទី១២ៈ Paracetamol 500mg ចំនួន៥ប្រអប់ ស្មើនឹង៥០០គ្រាប់ ទី១៣ៈ Dimedrol ចំនួន៥ប្រអប់ ស្មើនឹង៥០០អំពូល ទី១៤ៈ Zinniaf ចំនួន៥ប្រអប់ស្មើនឹង២១០កញ្ចប់ ទី១៥ៈ Cotriseptol ចំនួន១ប្រអប់ ស្មើនឹង២០០គ្រាប់ ទី១៦ៈ Richgalen ចំនួន៦ប្រអប់ ស្មើនឹង១៥០០គ្រាប់ ទី១៧ៈ Sulpirude ចំនួន៥០ប្រអប់ ស្មើនឹង៥០០០គ្រាប់ ទី១៨ៈ Biolac plus ចំនួន៥កំប៉ុង ស្មើនឹង១៥០០គ្រាប់ ទី១៩ៈ Linconixyn ចំនួន៦ប្រអប់ ស្មើនឹង១២០គ្រាប់ ទី២០ៈ Mixatableu ចំនួន៩៣ប្រអប់ ស្មើនឹង ៩៣០០គ្រាប់ ទី២១ៈ Ibuprofen ចំនួន៦កំប៉ុង ស្មើនឹង៣០០០គ្រាប់ ទី២២ៈ Moxlpharm ចំនួន៩កំប៉ុង ស្មើនឹង៩០០គ្រាប់ ទី២៣ៈ T-Pចំនួន៥ប្រអប់ ស្មើនឹង១៥០០គ្រាប់ ទី២៤24ៈ CarboTS ចំនួន៤កំប៉ុង ស្មើនឹង៥០០គ្រាប់ ទី២៥ៈ Golden ចំនួន៤ប្រអប់ ស្មើនឹង១២ដប ទី២៦ៈ Claxgen ចំនួន៦ប្រអប់ ស្មើនឹង៦០០០គ្រាប់ ទី២៧ៈ VITA-C tablet ចំនួន១០ដប ស្មើនឹង៦០០០គ្រាប់ ទី២៨ៈ One day women ចំនួន៦ដប ស្មើនឹង១៨០០គ្រាប់ ។

បច្ចុប្បន្ន ឱសថក្លែងក្លាយទាំង២៨មុខនេះ ត្រូវបានសមត្ថកិច្ចធ្វើការរឹប យកទៅរក្សាទុក រីឯម្ចាស់ឱសថស្ថាន សមត្ថកិច្ចនាំទៅសាកសួរនៅការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច ដើម្បីចាត់តាមនីតិវិធី។