តារា youtube ខ្មែរ ! លោក ហេង វិសាល ចែករំលែកបទពិសោធន៍ និងប្រវត្តជូរចត់ខ្លះៗ ទម្រាំតែលោក ទទួលបានជោគជ័យដូចសព្វថ្ងៃ....
-

ហ្វេសប៊ុក ៖ បើនិយាយពីតារាយូធូបនៅក្នុងប្រទេសកម្ពុជាដែលមានភាពលេចធ្លោ និងទាក់ទាញនោះយើងក៏មិនបានភ្លេចដែរជាមួយនិងអ្នកកំលោះ ភ្នែកតឹងៗដូចកូនកាត់ជប៉ុននោះគឺ លោក ហេង វិសាល សូមជម្រាបផងដែរថា តារាយូធូបរូបនេះមិនត្រឹមតែសង្ហារមួយមុខទេ លោកក៏ជាមនុស្សម្នាក់ដែលមានទេពកោសល្យនិងពោពេញទៅដោយចំណេះដឹងច្រើនផងដែរនៅក្នុងវិស័យរបស់លោក និង វិស័យជាច្រើនទៀត ។

យ៉ាងណាមិញទម្រាំតែលោកទទួលបានជោគជ័យដូចរាល់ថ្ងៃនេះគឺលោកបានឆ្លងកាត់ប្រវត្តជូរចត់ជាច្រើន ហើយខាងក្រោមនេះគឺជាបទពិសោធន៍និងរឿងរ៉ាវជាច្រើនដែលលោក ហេង វិសាល ធ្លាប់ឆ្លងកាត់និងត្រូវបានលោកយកមកចែករំលែក  លោក ហេង វិសាល បានប្រាប់ថា ៖ នៅពេលខ្ញុំអាយុ១៦ឆ្នាំគេសួរខ្ញុំថា ពេលខ្ញុំរៀនចប់ខ្ញុំចង់បន្តរៀនអ្វី ខ្ញុំបានប្រាប់គេថាចង់រៀន IT

“ស្អីគេរៀនIT? រៀនចប់ហ្អែងចង់ទៅបើកតូបបញ្ចូលបទចម្រៀងមែន?”នេះគឺជាពាក្យដែលគេបាននិយាយមកខ្ញុំ ខ្ញុំក៏ញញឹមហើយប្រាប់ថារៀនចប់ខ្ញុំចង់ធ្វើជាអ្នកសរសេរកូដ គេក៏សើច។អាយុ២៤ឆ្នាំខ្ញុំបានទៅធ្វើការជាអ្នកសរសេរកូដនៅ Tokyo,Japan។

-អាយុ18ឆ្នាំខ្ញុំចាប់ផ្តើមធ្វើVideo

“មើលវាធ្វើVideoឆ្កួតៗអត់ចេះខ្មាសគេ ចង់ល្បីមែសហ្អាស? Videoបាន10kviewហ្នឹង សង្ស័យមើលតែខ្លួនឯងទេហ្អី”

១ឆ្នាំក្រោយមក ម្នាក់ហ្នឹងបានហៅខ្ញុំឲ្យទៅជួយPromoteហាងគាត់។

-អាយុ២០ឆ្នាំបងស្រីរបស់ខ្ញុំបានប្រាប់ខ្ញុំថា

“កុំខំពេកអារឿងធ្វើVideoហ្នឹង យ៉ាងច្រើនល្បីបានការងារធ្វើមួយឆ្នាំ ២ឆ្នាំទៀតហ្នឹង តែមានអ្នកថ្មីមកហ្អែងចប់ហើយ មើលតែតារាទៅ” ខ្ញុំញញឹមហើយថាខ្ញុំមិនមែនតារាទេ។ 5ឆ្នាំក្រោយខ្ញុំនៅតែមានការងារមិនស្បើយ។

-អាយុ២៤ឆ្នាំខ្ញុំបានលាឈប់ សម្រេចចិត្តថាមិនទៅបន្តកាងារនៅជប៉ុន

“ចុះអានេះក៏គំនិតខ្លីម្ល៉េស បានធ្វើការសុទ្ធតែនៅជប៉ុន ប្រាក់ខែពីរ បីពាន់អត់ទៅធ្វើ សុខចិត្តមកគិតខ្លីធ្វើVideo អត់កំណើត”

មួយឆ្នាំក្រោយខ្ញុំសល់កូនផ្ទះមួយ កូនឡានមួយ កូនដី២ដំ និងកូនរបររកសុី២ ៣មុខ។

បើសិនជាអ្នកកំពុងតែជួបស្ថានការណ៍ដូចខ្ញុំ ចូរចាំថាកុំបោះបង់នៅអ្វីដែលអ្នកចង់ធ្វើដោយសារសម្តីរបស់អ្នកដទៃ ជីវិតនេះជាជីវិតរបស់យើងធ្វើអ្វីដែលយើងគិតថាត្រូវ ល្អ មិនប៉ះពាល់ដល់សង្គមនិងអ្នកដទៃ។ជីវិតយើង មានតែយើងប៉ុណ្ណោះដឹងថាយើងចូលចិត្តអ្វី ចង់ទៅទីណា ហើយទៅតាមផ្លូវណា។

ជីវិតយើង បើមិនជឿខ្លួនឯង ជឿអ្នកណា?

*កុំឲ្យអ្នកចង់ទៅAeonប្រាប់ផ្លូវទៅSovanna ។

បន្ទាប់ពីបានអានរួចហើយសូមបងប្អូនយកទៅគិតពិចារណាតាមការគួរ សូមអរគុណ ៕