ពិរោះកប់...នៅថ្ងៃនេះ នាយ ពែកមី ដាក់មួយបទ ជូនមិត្តភក្តិ ដែលធ្លាប់ធ្វើការសំណង់ជាមួយគ្នា និងធ្លាប់ច្រៀងខារ៉ាអូខេជាមួយគ្នា ស្តាប់កំសាន្ត...មានវិដេអូ
-

ភ្នំពេញ៖ ជីវិតរបស់មនុស្សម្នាក់ៗ គ្មាននរណាដឹងថា ថ្ងៃអនាគត ខ្លួនទៅជាយ៉ាងណានោះទេ។ ការខំប្រឹង និងតស៊ូរបស់មនុស្សយើង នឹងផ្តល់ផលឲ្យយើងនៅថ្ងៃណាមួយ ទោះជាលទ្ធផលនោះ តិចឬច្រើន ក៏ត្រូវតែទទួលបានផលដែរ វាមិនអាចនៅដដែលបាននោះ ។

មនុស្សយើងអាចឈានទៅមុខបាន ដោយការខំប្រឹងប្រែង ការតស៊ូរបស់យើងតែម្យ៉ាងគត់ បើយើងមានក្តីព្យាយាម មានការតស៊ូ មិនយូរមិនឆាប់ យើងនឹងទទួលបានផលនោះជាជាក់ជាមិនខាន ។ អ្វីដែលយើងត្រូវធ្វើឲ្យខាតតែបាននោះ គឺជាក្តីស្រមៃ ឬ គោលដៅរបស់យើង ដែលយើងបានតាំងចិត្តយ៉ាងមុតមាំតាំងពីតូចមក។

មិនខុសអ្វីពីជីវិតរបស់តារាកំប្លែងដ៏ល្បីឈ្មោះមួយរូប ប្រចាំព្រះរាជាណាចក្រកម្ពុជា ហើយបងប្អូនតែងតែផ្ទុះសំណើចគ្រប់ពេលដែលបានទស្សនាវីដេអូកំប្លែងរបស់គាត់ នោះគឺតារាកំប្លែង នាយ ពែកមី ។ តារាកំប្លែងរូបនេះ ធ្លាប់មានប្រវត្តិជីវិតដ៏លំបាក ធ្លាប់ឆ្លងកាត់រឿងរ៉ាវជាច្រើន ទម្រាំតែលោកបានឈានមកដល់ថ្ងៃនេះ។

ដោយឡែកនៅមុននេះបន្តិច លោកបាន បាននឹកឃើញអនុស្សាវរីយ៍ដែលរូបលោកធ្លាប់ធ្វើការជាជាងសំណង់ នៅម្តុំរោងចក្រ លូរ៥ បឹងក្រពើ បានធ្វើឲ្យលោកនឹកដល់ជំនាន់ដែលរូបលោក និងមិត្តភក្តិដែលធ្លាប់ធ្វើសំណង់ជាមួយគ្នា លោកក៏បានបង្ហោះសារយ៉ាងខ្លីថា "អ្នកធ្លាប់ធ្វើសំណង់រោងចក្រ នៅម្តុំលូរ៥ បឹងក្រពើ នឹង៦ជាន់ ម៉ាជួរផ្លូវវ៉េងស្រេង ទៅណាអស់ហើយ នៅចាំខ្ញុំអត់? ភ្លេចឬនៅកាលច្រៀងខាងរ៉ាអូខេ ៣បទ ៥០០រៀល នឹកជំនាន់នឹងណាស់ សុខសប្បាយទេបងប្អូន? បទៈ សាលាចាំស្នេហ៍ ១៦ឆ្នាំមុន Idol ខេមរៈ សេរីមន្ត"៕

មានវិដេអូ៖