មាន សូនីតា ៖ គិតអីចង់ធ្វើអី បើសម្រេចចិត្តច្បាស់ហើយគួរតែឆាប់ធ្វើកុំរង់ចាំ ការរង់ចាំ ធ្វើឲ្យយើងខាតពេលវេលា
-

ភ្នំពេញ៖ មនុស្សយើងកើតមក គឺតែងតែមានអ្វីដែលខ្លួនប្រាថ្នាចង់បាន​ មិនថារបស់មួយនេះ នៅទីណា កន្លែងណា ឆ្ងាយកម្រិតណា​ ក៏សង្ឃឹមថា ថ្ងៃណាមួយយយើងនឹងឈានទៅដល់ក្តីស្រមៃមួយនោះជាក់ជាមិនខាន។ វីថីជីវិតមានអ្វីដែលវែងឆ្ងាយកំពុងតែរង់ចាំអ្នក ទៅរកវា ដូចជាពេលវេលាពិតជាមានតំលៃណាស់សម្រាប់អ្នក ត្រូវធ្វើអ្វីដែលខ្លួនចង់ធ្វើ ត្រូវធ្វើអ្វីដែលខ្លួនចង់បាន កុំរង់ចាំពេលវេលាឲ្យសោះ ព្រោះពេលវេលាមិនដែលរង់ចាំអ្នកឡើយ។

ជីវិតក៏ដូចគ្នា​ បើយើងសម្រេចចិត្តធ្វើអ្វីមួយហើយ ត្រូវតែខំប្រឹងឲ្យអស់ពីសមត្ថភាព និងឲ្យអស់ពីចិត្ត។ ការវិនិយោគជាមួយនិងពេលវេលា គឺជាភាពត្រឹមត្រូវបំផុតសម្រាប់ មនុស្ស ព្រោះមានតែពេលវេលាទេ ដែលមិនចេះក្បត់ មិនចេះបោកប្រាស់ មិនចេះថយចុះ ឬ ត្រឡប់វិញ។

ដូចនេះបើចង់ធ្វើអ្វីមួយ ត្រូវតែប្រញាប់ធ្វើវា បើយើងគិតថា ការសម្រេចចិត្តរបស់យើងគឺត្រឹមត្រូវ ព្រោះថាការរង់ចាំ វាធ្វើឲ្យយើងខាតពេលវេលា សម្រុកដើរទៅមុខ ឈោងចាប់ក្តីស្រមៃ ត្រូវចង់ចាំថា ពេលវេលាគឺមានសារៈសំខាន់បំផុតសម្រាប់មនុស្ស ពិសេសគឺសម្រាប់ភាពសប្បាយរីករាយនៅក្នុងជីវិត។