សោកស្តាយខ្លាំងណាស់! ប្រទះឃើញត្រីដ៏ធំមួយងាប់អណ្តែតនៅក្នុងស្រះអង្គរ ដោយមិនដឹងមូលហេតុ...(មានវីដេអូ)
សីហា
-

សៀមរាប ​៖ ​មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បាន​កើត​ឡើង​នៅ​រសៀល​ថ្ងៃទី​១២​ខែឧសភា​ឆ្នាំ​២០២០​នេះ នៅ​ត្រង់​ចំណុច​ក្នុង​ទឹក​កសិណ​អង្គរវត្ត ក្នុងភូមិ​ក្រវ៉ា​ន់ សង្កាត់​នគរធំ ក្រុង​សៀមរាប ដោយ​គេ​បាន​ប្រទះឃើញ​ត្រី​ដ៏​ធំ​មួយ​ក្បាល​ដែល​អ្នកស្រុក​ស្គាល់​ថា ជា​ត្រី​នាគ បាន​ស្លាប់​អណ្តែត​ទឹក​ដោយ​មិនដឹង​មូលហេតុ​។

សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា គាត់​មិនដឹង​ថា ជា​ត្រី​អ្វី​ដែរ តែ​អ្នកភូមិ ថា​ត្រី​នាគ ក៏​ថាស​ចឹ​ង​ដែរ​ទៅ​។ សមត្ថកិច្ច​បន្ត​ថា បន្ទាប់ពី​ពលរដ្ឋ​នាំគ្នា​ស្រង់​ពី​ទឹក​មក​ក៏​នាំគ្នា​យក​ទៅ​កប់​នៅ​ទីតាំង​ក្បែរ​នោះ​។ សមត្ថកិច្ច​បន្ថែម​ថា ត្រី​នាគ នោះ​មាន​ទម្ងន់​ប្រមាណ​ជា​៣០​គីឡូក្រាម​។

ពលរដ្ឋ​ខ្លះ​និយាយ​ថា ត្រី​នេះ​ជា​ត្រី​កម្រ ហើយ​គេ​មិនដែល​បានឃើញ​នោះទេ​។​ វា​មិន​គួរ​ស្លាប់​ដោយ​មិនដឹង​មូលហេតុ​ចឹ​ង​នោះទេ​។ ពលរដ្ឋ​បន្ត​ថា កន្លែង​នោះ​គេ​តែ​ឃើញ​មាន​គេ​លួច​ឆក់​,​បង់សំណាញ់ និង​ស្ទូច​ត្រី​។ ពលរដ្ឋ​ថា​ ត្រី​នៅ​តំបន់​អង្គរធំៗ​ណាស់​តែ​ហាក់​មិនសូវ​មាន​អ្នក​ចាប់អារម្មណ៍​ថែរក្សា​។