ជួយស៊ែរបន្ត ឲ្យក្មេងម្នាក់នេះផង! ក្មួយប្រុសពិតជាមានការតស៊ូនៅក្នុងជីវិតខ្លាំងណាស់ គ្រាន់តែក្មួយប្រុសគ្មានឱកាសបានរៀនសូត្រនឹងគេ ដោយសារតែ...
កាលពីល្ងាចមិញនេះ មានបងប្អូនក្នុងបណ្តាញសង្គមហ្វេសប៊ុកយើង បានផ្ញើរូបថតរបស់ក្មួយប្រុសម្នាក់នេះ ដើម្បីឲ្យខ្ញុំផ្តល់ការជួយទំនុកបំរុងដល់ក្មួយប្រុសផងព្រោះថា ក្មួយប្រុសពិតជាមានការតស៊ូនៅក្នុងជីវិតខ្លាំងណាស់ គ្រាន់តែក្មួយប្រុសគ្មានឱកាសបានរៀនសូត្រនឹងគេដោយសារតែគ្រួសាររបស់ក្មួយក្រីក្រខ្លាំងពេក ។ ដល់ពេលខ្ញុំសួររក អំពីទីតាំងរបស់ក្មួយ ថាតើក្មួយនៅដល់ណាដែរ បែរជាគាត់ឆ្លើយថា គាត់ក៏មិនដឹងដែរគឺគាត់បានត្រឹមឃើញគេបង្ហោះតាមហ្វេសប៊ុកតែប៉ុណ្ណោះ.... ។
.jpg?1589384103)
ហ៊ឹម....តើឲ្យខ្ញុំអាចជួបក្មួយ និង ជួយក្មួយយ៉ាងម៉េចទៅ បើខ្ញុំមិនដឹងអំពីភូមិ ឃុំ របស់គាត់ផងហ្នឹង អ៊ីចឹងហើយ មានតែសូមពឹងបងប្អូន មិត្តភក្តិនៅក្នុងហ្វេសប៊ុកយើងបន្តទៀតទេ ក្រែងមានអ្នកស្គាល់ និង អាចផ្តល់អំពីទីតាំងជាក់លាក់ របស់ក្មួយមកដល់ខ្ញុំ ដើម្បីឲ្យខ្ញុំអាចចុះទៅជួបក្មួយ៕ ប្រភព៖ មូលនិធិសប្បុរសធម៌នៃ គយក
.jpg?1589384113)
ដោយផ្ទាល់....។ សូមអរគុណ !
.jpg?1589384119)
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។