សូមថ្វាយព្រះពរ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាជាប្រជានុរាស្រ្ត ជាកូន ជាចៅ របស់ព្រះអង្គ សូមក្រាបបង្គំទូលថ្វាយព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ។

ក្នុងឱកាសដ៏មហានក្ខត្តឬក្ស នៃព្រះរាជពិធីចម្រើនព្រះជន្មគម្រប់ ៦៧ ឈានចូល ៦៨ ព្រះវស្សា ទូលព្រះបង្គំជាខ្ញុំ សូមគោរពថ្វាយព្រះពរជ័យ សិរីសួស្តី ជ័យមង្គល វិបុសសុខ ពិសេសគុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតាឆ្នាំថ្មី ព្រះនាម គោរាគទេវី ជួយអភិបាលការពារ ព្រះករុណាថ្លៃវិសេស ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ ទ្រង់ព្រះប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួនខ្លាំងក្លា ព្រះបញ្ញាញាណវាងវៃ ព្រះជន្មានយុយ៉ឺនយូរជាងរយព្រះវស្សាជានិច្ចនិរត្តរ៍តរៀងទៅ។
សូម ព្រះករុណាជាអម្ចស់ជីវិតលើត្បូង ទ្រង់គង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ និងសេចក្តីសុខក្សេមក្សាន្តដល់ប្រជានុរាស្រ្តទូទាំងព្រះរាជាណាចក្រកម្ពុជា។ ប្រភព៖ យ៉ែម រ៉ាឌី-Yem Rady Page
#កម្រងព្រះឆាយាលក្ខណ៍ព្រះករុណាព្រះបាទសម្ដេចនរោត្ដមសីហមុនី_ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា























