ខ្លាំងបាត់ ថ្ងៃមុនថា​ សឹកខ្លួនឯងអត់មានអ្នកបង្ខំ ស្រាប់តែថ្ងៃនេះ ព្រះសង្ឃ ឡុង ចន្ថា ថាអត់សឹកទេ ព្រោះមិនទាន់អស់និស្ស័យ នឹងព្រះផ្នួស
-

ខេត្តតាកែវ៖  ថ្មីៗនេះ មហាជនច្បាស់ជាបានដឹងហើយអំពីព័ត៌មានបង្ហាញពីសារសំឡេងរបស់ព្រះសង្ឃព្រះនាម ឡុង ចន្ថា ដែលល្បីល្បាញខាងសម្ដែងធម៌ទេសនា វោហារកំប្លុកកំប្លែង បង្កប់អត្ថន័យអប់រំ បានផ្ញើសារសំឡេងញ៉ែញ៉ង ឆ្លងឆ្លើយ ទៅកាន់មនុស្សស្រីវ័យក្មេងម្នាក់ ដែលសកម្មភាពនេះ ក៏បានបង្កឲ្យមានការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជនមួយចំនួនធំ យ៉ាងចាស់ដៃផងដែរ។ជាមួយគ្នានេះដែរនៅកាលពីប៉ុន្មានថ្ងៃមុន ក្រោយពីបែកធ្លាយសារសំឡេងញ៉ែស្រីញី សង្ឃឡុង ចន្ថា បានធ្វើលិខិតទទួលកំហុសនៅមុខមន្រ្តីសង្ឃ និងសន្យាសឹកនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០នេះ ។ ស្រាប់តែមុននេះ បន្តិច សង្ឃឡុង ចន្ថា បានប្តូរចិត្តមិនសឹកវិញ ក្រោមហេតុផលមិនទាន់អស់និស្ស័យនឹងព្រះផ្នួស។

សូមប្រិយមិត្តអានលិខិត របស់សង្ឃឡុង ចន្ថា ដែលមានខ្លឹមសារដូចខាងក្រោម៖