ហ្វេសប៊ុក ៖ ប្រិយមិត្តជាទីមេត្រីដូចដែលបងប្អូនបានជ្រាបហើយថា ព្រះសង្ឃល្បី ព្រះនាម ឡុង ចន្ថា ដែលទើបតែបានបែកធ្លាយនៅសារសំឡេងរបស់ព្រះអង្គដែលបានឆាត ញ៉ែញ៉ង ឆ្លងឆ្លើយ ទៅនារីវ័យក្មេងដែលមានសម្រសស្រស់ស្អាតម្នាក់ ហើយបានធ្វើឲ្យមហាជនរិះគន់យ៉ាងខ្លាំង រហូតដល់ធ្វើឲ្យព្រះអង្គសម្រេចចិត្តថានិង សឹកដោយខ្លួនឯងដោយគ្មានអ្នកបង្ខំ ដើម្បីបញ្ចប់រឿងនិងដើម្បីកំឲ្យខូចតម្លៃព្រះពុទ្ធសាសនា ។

ប៉ុន្តែអ្វីដែលបានធ្វើឲ្យមហាជនភ្ញាក់ផ្អើលជាថ្មីនោះនៅមុននេះបន្តិច ព្រះសង្ឃល្បី ព្រះនាម ឡុង ចន្ថា បានប្តូរចិត្តវិញហើយថាមិនសឹកទេ បន្ទាប់ពីបានឃើញការបង្ហោះរបស់ព្រះអង្គដូច្នេះហើយស្រាប់តែលោក សាន្ត ប៊ុនធឿន បង្ហាញពីអារម្មណ៍ក្នុងចិត្តលោកនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖ 14/05/2020/ ដូចលោកបណ្ឌិតចាងហ្វាង និយាយមិនខុសមែន និយាយឱ្យខ្លីហើយស្រួលស្តាប់ឆាប់ចប់ ! គុណម្ចាស់ ឡុង ចន្ថា មិន សឹកទេ ! មិនសឹកទេ ! មិនសឹកទេ ! មិនសឹកទេ ! ថា ព្រះអង្គមិនទាន់អស់និស្សយ័ជាមួយនឹងព្រះពុទ្ធសាសនា ណាញាតិ ញោម ! ហើយរៀនកែនូវកំហុសឆ្គងកន្លងមក ៕






