ខេត្តឧត្ដរមានជ័យ៖ អាជ្ញាធរថៃបានគំរាមបិទច្រកទ្វារអន្តរជាតិអូរស្មាច់ទាំងស្រុងលែងឱ្យមានការផ្លាស់ប្ដូរទំទិញគ្នា ប្រសិនបើភាគីកម្ពុជាមិនព្រមរុះរើកន្លែងដាក់ម៉ាស៊ីនស្គែនមេរោគខ្នាតធំ របស់ក្រុមគ្រូពេទ្យចត្តាឡីស័កចេញពីព្រំដែនច្រកទ្វារអូរស្មាច់ក្រុងសំរោងខេត្តឧត្ដរមានជ័យ។ ហេតុការនេះកើតឡើងនៅថ្ងៃព្រហស្បតិ៍ ៨រោច ខែ ពិសាខ ឆ្នាំ ជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃ១៤ ខែឧសភា ឆ្នាំ ២០២០ វេលាម៉ោង៨និង០០នាទីព្រឹក។
.jpeg?1589442363)
មន្ត្រីខ្មែរប្រចាំច្រកទ្វារអន្តរជាតិអូរស្មាច់ បានឱ្យដឹងថា មានក្រុមការងារទំនាក់ទំនងព្រំដែនថៃ-កម្ពុជា ប្រចាំទីតាំងទី២ របស់ភាគីប្រទេសថៃ ចំនួន៤នាក់ បានចុះមកត្រួតពិនិត្យកន្លែងដាក់ម៉ាស៊ីនស្គែនមេរោគខ្នាតធំរបស់កម្ពុជា នៅមាត់ច្រកទ្វារអន្តរជាតិអូរស្មាច់របស់ក្រុមគ្រូពេទ្យចត្តាឡីស័កកម្ពុជា ដែលអាជ្ញាធរកម្ពុជា បានសាងសង់កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ ត្រង់ចំណុច UA (60 305-95868) ។ ក្នុងពេលនោះ ភាគីថៃ បានឲ្យភាគីកម្ពុជា រុះរើកន្លែងដាក់ម៉ាស៊ីនស្គែនមេរោគនេះចេញ បើពុំនោះទេ ភាគីថៃនឹងបិទច្រកទ្វារឈប់ឱ្យមានការផ្លាស់ប្តូរទំនិញចេញ-ចូល តែយ៉ាងណា ភាគីកម្ពុជា មិនយល់ព្រមឡើយ ។
.jpeg?1589442368)
លោកហួ តារារិទ្ធ ប្រធានច្រកទ្វារអន្តរជាតិអូរស្មាច់ បានឱ្យដឹងថា ភាគីកម្ពុជាមិនបានធ្វើតាមសំណូមពររបស់ភាគីថៃនោះទេ ព្រោះវាស្ថិតនៅក្នុងទឹកដីកម្ពុជា។ លោកបន្តថា ដោយសារតែខាងយើងធ្វើមិនបានជូនដំណឹងទៅគេ ព្រោះការងារកសាងអ្វីមួយតែងតែជូនដំណឹងគ្នាទៅវិញទៅមក ប៉ុន្តែ រហូតមកដល់ពេលនេះសភាពការណ៍មានភាពប្រសើរឡើងវិញហើយមិនមានបញ្ហាអ្វីទេ៕
.jpeg?1589442391)
.jpeg?1589442391)
.jpeg?1589442391)