បន្ទាប់ពីម្ចាស់រថយន្ត បានបង្ហោះអំពីការបាត់បង់គ្រឿងរថយន្តស្ទេីរតែអស់ខណៈរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក អង្គស្នួល មហាជនរិះគន់ខ្លាំងទៅលេីមន្រ្តីនគរបាលស្រុកអង្គស្នួល ។ពាក់ព័ន្ធជាមួយករណីរថយន្តបាឡែន(ពណ៌ស)ដែលជួបគ្រោះថ្នាក់ចរាចរណ៍ ហើយត្រូវបានរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួលហើយបានបាត់សម្ភារៈមួយចំនួន ដូចជា ធុងទឹក ម៉ាញ៉េ ចង្កៀងមុខមួយគូរ។ បញ្ហាខាងលើនេះ អង្គភាពអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ទទួលស្គាល់កំហុស លើកង្វះខាតនៃការគ្រប់គ្រង។ ចំណែក សម្ភារមួយចំនួនដែលបាត់បង់ អធិការដ្ឋាននគរបាលស្រុកអង្គស្នួលនឹងដោះស្រាយជាមួយម្ចាស់រថយន្ត។
.jpg?1589444633)
ក្រោយពីដោះស្រាយរួចរាល់ នៅរសៀលថ្ងៃទី ១៤ ខែ ឧសភា ឆ្នាំ ២០២០ នៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល មន្ត្រីនគរបាលចរាចរណ៍ស្រុកអង្គស្នួល បានប្រគល់ប្រាក់ចំនួន ១២០០ ដុល្លារជូនលោក ហុក តាំងហុង សំរាប់ជួយដល់ការបាត់បង់គ្រឿងរថយន្តមួយចំនួន ខណៈពេលរក្សាទុកនៅក្នុងបរិវេណអធិការដ្ឋាននគរបាលស្រុកអង្គស្នួល។
.jpg?1589444641)
ប្អូនប្រុសម្ចាស់រថយន្ត បានយល់ព្រមទទួលនិងបានយល់ព្រមបញ្ចប់បញ្ហាបាត់បង់គ្រឿងរថយន្ដនេះចាប់ពីថ្ងៃនេះតទៅ។
.jpg?1589444653)
.jpg?1589444653)
.jpg?1589444653)
.jpg?1589444653)
.jpg?1589444653)
.jpg?1589444653)
.jpg?1589444653)