ជួយស៊ែរបន្តផងចុះ មិនអត់ប្រយោជន៍ទេ ! សូមកុំបរិភោគសាច់សត្វព្រៃ និងត្រូវចូលរួមការពារអភិរក្សសត្វ កេងកង នេះផងព្រោះជាសត្វ កម្រជិតផុតពូជហើយ
-

ហ្វេសប៊ុក ៖ យោងទៅតាមគណនីហ្វេសប៊ុកផេកដែលមានឈ្មោះថា Ministry of Environment  បានធ្វើការលើកឡើងឲ្យដឹងថា ៖ សូមកុំប្រព្រឹត្តបទល្មើសបរបា ញ់សត្វ និងកុំបរិភោគសាច់សត្វព្រៃ និងត្រូវចូលរួមការពារអភិរក្សសត្វព្រៃឱ្យបានគង់វង្សសម្រាប់បម្រើដល់ទេសចរណ៍ធម្មជាតិ​និងការពារជីវៈចម្រុះនិងប្រព័ន្ធអេកូឡូស៊ីនៅកម្ពុជា។

សត្វកេងកង Hornbill គឺជាប្រភេទសត្វកម្រជិតផុតពូជ ហើយបច្ចុប្បន្ននេះគេឃើញមានវត្តមាននៅក្នុងតំបន់មួយចំនួនតូចប៉ុណ្ណោះ ដូចជានៅភ្នំបូកគោ តំបន់ជួរភ្នំក្រវាញ តំបន់ភាគខាងកើតនៃប្រទេសកម្ពុជាជាដើម៕

រូបភាព៖ FB: Sok Kriech,​ Som Pisith,​ Bird Cambodia