ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០នេះថា រហូតមកពេលនេះ មន្ត្រីជំនាញក្រសួងបរិស្ថាន បាននិងកំពុងដុតដៃដុតជើងយ៉ាងខ្លាំងចំពោះករណីបា ញ់សម្លា ប់សត្វទន្សោងចំនួនពីរក្បាល នៅខេត្តមណ្ឌលគិរី។

ជាមួយគ្នានេះដែរបើយោងទៅតាមការបង្ហោះរបស់គណនី ហ្វេសប៊ុកដែលមានឈ្មោះថា Vadthanak Preap បានបង្ហោះសាររបស់ព្រះសង្ឃយ៉ាងដូច្នេះថា៖ «ថ្ងៃទី១៤ ខែឧសភាឆ្នាំ ២០២០នេះ គឺឡានមន្ត្រីយោធា ដែលចូលមកបាញ់សត្វនៅក្នុងព្រៃសង្ឃរុក្ខវ័ន្ត នៅត្រង់ចំណុចំការចេក ភ្នំអណ្តូងភូមិចាថ្មី ខាងកើត មន្ត្រីបរិស្ថានប្រមាណជាង១០០ម៉ែត្រ សោះហេតុអ្វីបានជាគាត់មិនលឺកាំ ភ្លើងបា ញ់សត្វអីចឹង? ក្រោយបានបា ញ់ ហើយគាត់បើកគេចចង់បំបុក ហ្វូងពួកអាត្មារទៀត ឆ្ងល់ៗៗៗ។ ពួកអាត្មាជាអ្នកអភិរក្សញោម ជាអ្នកបំផ្លាញតើសមទេ? ព្រះអង្គ ស្នើដល់ក្រសួងការពារជាតិសម្តេចពិជ័យសេនា ទៀ បាញ់ មេត្តាជួយអន្តរាគមន៍ករណីមន្ត្រីយោធា ប្រើប្រាស់រថយន្ត ម៉ាកអីស៊ុស៊ុ ពណ៌ត្រេអ៊ី ពាក់ស្លាកលេខ ខេមរភូមិន្ទ 2-94 04 តែងមានគំនិតទុច្ចរិតសត្វឃាត ក្នុងតំបន់ដែនព្រៃអភិរក្ស របស់សង្ឃរុក្ខវន័្ត។ សំណេរ ព្រះសង្ឃ»។

ប៉ុន្តែយ៉ាងណាមិញ លោក កែវ សុភក៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានត្រឹមសម្តែងការសោកស្ដាយ យ៉ាងខ្លាំងចំពោះការបាត់បង់ប្រភេទសត្វដ៏កម្រ បែបនេះ។ លោកបន្តថា បានចាត់មន្រ្តីជំនាញចុះធ្វើការស្រាវជ្រាវ ករណីបា ញ់សត្វទន្សោងនេះហើយ ដើម្បីវែកមុខរកជនដែលប្រព្តឹតខុសច្បាប់មកដាក់ទោសឲ្យបានជាដាច់ខាត ៕ រូបភាព Fresh News




