សូមចូលរួមត្រេកអរផង! ទីបំផុត ​កាកា ​អូស្ត្រាលី​ សម្រាលកូនហើយ មានឈ្មោះជាខ្មែរ ពិរោះណាស់ គឺឈ្មោះ....
សីហា
-

អ្នកប្រើ​បណ្ដាញ​សង្គមហ្វេសប៊ុកភាគច្រើន​ប្រហែល​ជា​បាន​ស្គាល់ KaKa Kh Australia ឬ​កាកា ​អូស្ត្រាលី​តាមរយៈ​វីដេអូ​កំប្លែង​លាយឡំ ​នឹង​ភាព​ក្រមិចក្រមើម​តែ​បង្កប់​ន័យ​អប់រំ​រាប់មិនអស់។ នៅមុននេះបន្តិច នាថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២០ KaKa Kh Australia ឬ​ កាកា ​អូស្ត្រាលី​ បានបង្ហោះរូបភាពដ៏សែនរីករាយជាច្រើនសន្លឹក ដោយប្រាប់ឲ្យដឹងថារូបគាត់បានសម្រាលកូនដោយជោគជ័យហើយ ធ្វើឲ្យអ្នកគាំទ្រជាច្រើនសម្តែងក្តីរំភើបជំនួស និងបង្ហោះសារចូលរួមអបអរសាទរជាច្រើន។

ក្នុងនោះដែរ យោងតាមគណនីហ្វេសប៊ុកឈ្មោះ KaKa Kh Australia បានបង្ហោះសារថា សូមណែនាំអោយស្គាល់សមាជិកថ្មីកូនប្រុសរបស់ពួកខ្ញុំទាំងពីរ តើមុខដូចប៉ាឬក៏ដូចម៉ាក់????

ឈ្មោះខ្មែរ: ស៊ាន ចំរើន

Full Name: Lukas Chamroeurn Sean

កើតថ្ងៃទី/Date of Birth: 16/05/2020

វេលា/Time: 10.49am

គីឡូ/Weight: 4.105KG

មិនបានកើតតាមធម្មជាតិដូចចិត្តចង់ទេ ប៉ុន្តែសប្បាយចិត្តពេលដែលឃើញមុខកូនប្រុស ហើយដឹងថាកូនមានសុខភាពល្អរឹងមាំ ឥឡូវបានឃើញមុខអាអូនទាំងអស់គ្នាហើយ អញ្ចឹងពេលនេះម៉ាក់ម៉ាក់សុំពេលសម្រាកយកកម្លាំងសិន ។

“Today we would like to welcome into this world and introduce to your all our handsome and healthy Baby Boy LUKAS CHAMROEURN SEAN born today 16 May 2020 at 10.49am, weighing 4.105kg delivered via c-section”.

Even though I didn’t get to have a natural birth as I wanted but we both are just happy that his here now and healthy៕