អ្នកនាងចន ច័ន្ទលក្ខិណា ដែលជាតារាសម្តែងដ៏ល្បីមួយរូប ប្រចាំព្រះរាជាណាចក្រកម្ពុជា និងទទួលបានការគាំទ្រ យ៉ាងច្រើនកុះករ ពីសំណាក់មហាជន ក៏ដូចជាហ្វេនៗនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដែលបានស្គាល់អ្នកនាងយ៉ាងច្បាស់តាមរយៈការសម្តែងរឿងភាគជាច្រើនកន្លងមកនោះ នៅថ្ងៃនេះអ្នកនាងក៏បានបង្ហោះសាររំលឹកពីអនុស្សាវរីយ៍តិចតួច ដែលខ្លួននិងមិត្តភក្តិបានជួបប្រទះ។

មិត្តភក្តិដែលអ្នកនាង លើកឡើងនៅពេលនេះ គឺជាបុរសសង្ហាម្នាក់ នោះគឺលោក យូ ឌីស្កូ ។ លោកយូ ឌីស្កូ គឺជាតារាសម្តែង ដែលបានសាងកេរ្តិ៍ឈ្មោះល្បីល្បាញតាមរយៈការសម្តែងផងដែរ។ ក្រោយពីបាត់មុខពីសិល្បៈមួយរយៈ ស្រាប់តែទទួលដំណឹងថា លោកបានធ្លាក់ខ្លួនឈឺជាទម្ងន់ ដោយសារតែជំងឺគ្រលៀនរបស់លោក ហើយលោកក៏បានធ្វើការវះកាត់ទទួលបានជោគជ័យផងដែរ។

នៅថ្ងៃនេះ តារាសម្តែង អ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហោះសារថា "កាលនោះគ្នាមិននឹកស្មានថាមិត្តអាចមានជីវិតរស់ឡើងវិញនោះទេ
ពួកយើងសុខចិត្តថោកទាបលើកដៃសុំទានគេអោយតែបានជួយស្រោចស្រង់ជីវិតមិត្តរួមអាជីពដើម្បីអោយគាត់អាចមានជីវិតបន្តការងាររកប្រាក់ចិញ្ចឹមម្តាយចាស់និងក្រុមគ្រួសារ ។ មកដល់ពេលនេះគឺមិត្តលែងពិបាកទៀតហើយទោះមិត្តត្រូវលេបថ្ នាំមួយជីវិតក៏ដោយ ។ 24 ឆ្នាំហើយដែលពួកយើងមិនដែលបោះបង់គ្នា"។








