ប្រពៃណាស់! សម្រាលកូនលេីកទី3 ប្តីនៅតែថ្នាក់ថ្នមថែរក្សាដូចដើម អូនគ្មានអ្វីនិយាយច្រើនទេ គ្រាន់តែចង់និយាយពាក្យក្នុងចិត្តបន្តិចថា​...
សីហា
-

ភ្នំពេញ៖ ពាក្យថា ស្រលាញ់ ងាយនឹងនិយាយចេញពីមាត់មនុស្សម្នាក់ៗ ប៉ុន្តែកាយវិការ និងទង្វើមិនងាយស្រួលក្នុងការបង្ហាញចេញមកក្រៅងាយៗឡើយ ជាហេតុធ្វើឲ្យក្តីស្រលាញ់មួយនេះមិនបានគង់វង្សយូរអង្វែង ងាយនឹងបែកបាក់ប្រេះឆា។ អត្ថន័យពិតនៃក្តីស្រលាញ់ គឺជាការស្រលាញ់គ្នាដោយពិតប្រាកដ មានភាពច្បាស់លាស់ មានការអធ្យាស្រ័យ ការអត់អោនឲ្យគ្នាទៅវិញទៅមក ចេះជួយគ្នាក្នុងគ្រាមានអាសន្ន ជាពិសេសមានទុក្ខរួមទុក្ខ មានសុខរួមសុខ។

យ៉ាងណាមិញ យោងតាមគណនីហ្វេសប៊ុករបស់ឈ្មោះ Pen Chanthy បានបង្ហោះសារថា“ពេលវេលា5ឆ្នាំដែលអូនរៀបការជាមួយបង? ហើយនេះក៏ជារូបភាពដែលនាងខ្ញុំសម្រាលកូនលេីកទី3ដែរ​ ហេីយក៏ជាកូនប្រុសពៅផងដែរ?‍?‍? បងនៅតែស្រលាញ់​ ថ្នាក់ថ្នមមើលថែរក្សាអូនដូចដើម ជាអ្វីដែលមនុស្សស្រីគ្រប់រូបប្រាថ្នាចង់បាន? និយាយសរុបមកនាងខ្ញុំគ្មានគោលបំណងនឹងចង់ផុសដើម្បីបង្អួតឬក៏លើកតម្កើងខ្លួនឯងនោះទេ គ្រាន់តែចង់ថ្លែងអំណរអរគុណដល់ស្វាមីរបស់នាងខ្ញុំ​ ដែលកន្លងមកគាត់តែងតែស្រលាញ់​ ថ្នាក់ថ្នម​ និងមើលថែរនាងខ្ញុំបានយ៉ាងល្អបំផុត អូនគ្មានអ្វីនិយាយច្រើនទេគ្រាន់តែចង់និយាយពាក្យក្នុងចិត្តបន្តិចថា​ (អូនពិតជាសំណាងណាស់ដែលមានបងជាប្ដីអូន មានបងជាប៉ារបស់កូនអូន និងមានបងជាកូនប្រសារប៉ា​ ម៉ាក់អូន) អរគុណដែលបងចូលមកក្នុងជីវិតរបស់អូនប្ដីសម្លាញ់ ???” ។

ក្រោយពីបង្ហោះសារបែបនេះភ្លាម អ្នកលេងក្នុងបណ្តាញសង្គមហ្វេសប៊ុកមានការកោតសរសើរមិនដាច់ពីមាត់ ចំពោះទឹកចិត្តស្រលាញ់គ្នា ខំពុះពាគ្រប់ឧបសគ្គទំរាំមានថ្ងៃនេះ ជាពិសេសនូវរក្សារចំណងស្នេហ៍មិនប្រែប្រួល កាន់ដៃគ្នារកស៊ីរហូតទទូលបានកូនជាទីស្រលាញ់ទៀតផង៕