នៅចាំគាត់ទេបងប្អូន? បុរសពិការ ដែលបានចែកដី ចែកផ្ទះ ចំនួន៣០០គ្រួសារ នេះពេលកន្លងមក នៅតែបន្តចែកស្បៀងដល់បងប្អូនក្រីក្របន្តទៀត...
-

ដូចដែលបងប្អូនជាច្រើនប្រាកដជាបានជ្រាបហើយថា កាលពីពេលថ្មីៗនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុកបានធ្វើការចែករំលែក ពីជីវិតរបស់បុរសចិត្តល្អរូបនោះមានឈ្មោះថា លឹម ភា អាយុ៤១ឆ្នាំ មានប្រពន្ធឈ្មោះ ធី ណារី អាយុ៣៤ឆ្នាំ មានកូន៧នាក់ ក្នុងនោះស្រី៣នាក់ រស់នៅក្នុងភូមិអូរក្រូច ឃុំ​ត្រពាំង​ប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើនិយាយពីប្រវត្តិដ៏ជូរចត់របស់បងប្រុសវិញ ពីដើមឡើយគាត់គឺជាអតីតយោធា ម្នាក់នៅក្នុងអំឡុងឆ្នាំ​ ១៩៩៨ ហើយអំឡុងឆ្នាំ២០០៤ គាត់ក៏បានជួបគ្រោះថ្នាក់ ដោយសារគ្រាប់មីន បណ្តាលឲ្យគាត់បាត់បង់ដៃទាំងសងខាង​ ហើយនិងភ្នែកម្ខាងផងដែរ។

បើទោះបីជាគាត់ជួបហេតុការណ៍ដ៏អាក្រក់បែបនេះមែន ក៏គាត់មិនដែល ចុះចាញ់នឹងជីវិតរបស់គាត់នោះទេ គាត់បានទៅប្រទេសថៃ ដើម្បីដើរច្រៀងសុំទានគេ ហើយបន្ទាប់មកទៀត គាត់ក៏បានទៅប្រទេសម៉ាឡេស៊ី ជាច្រើនឆ្នាំ។ ក្រោយមកទៀត ក៏បានក្លាយខ្លួនជាអ្នកលក់ទឹកឃ្មុំ និងបានសន្សំប្រាក់ទុកសម្រាប់ទិញដីចំនួន៥០ហិកតា​ដែលមានការទទួលស្គាល់ពីអាជ្ញាធរគ្រប់លំដាប់ រួចក៏ចាប់ផ្តើមរស់នៅក្នុងស្រុកធ្វើការឈូសឆាយ ចាក់ដីធ្វើផ្លូវ ចូលដល់ទៅតាំងដី ហើយលោកក៏បានពុះដីឡូត៍ ចំនួន៦០០ប្លង់ ដើម្បីចែកជូនបងប្អូនក្រីក្រ និងជនពិការ ចំនួន៣០០គ្រួសារផងដែរ។

ដោយឡែកកាលពីថ្ងៃម្សិលមិញនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុកមួយដែលមានឈ្មោះថា ម៉ាហៀត ជាយដែន បានបង្ហោះសារថា "អរគុណបង លឹម ភា ហៅ(មូហាំម៉ាត់អាលី)និងភរិយាបានយកអង្ករ១បាវ ទឹកក្រូច ៦ដបធំ ប្រាក់១០មុឺនរៀលមកចូល

រួមបុណ្យរ៉ុម៉ាឌនឬខែបួស្សដែលបងប្អូនអិស្លាមកំពង់ប្រត្តិប័ត្តរាល់ថ្ងៃនេះ។សូមពរពីព្រះអល់ឡោះអោយបងនិងក្រុមគ្រួសារជួបតែសុខរហូត អាមុីន ។សូមបញ្ជាក់បងភានិងក្រុមគ្រួសារគាត់បានចូល កាន់សាសនាអិស្លាមនៅម៉ាឡេយូហើយ"។

ប្រភព៖ ម៉ាហៀត ជាយដែន