ក្នុងថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍ ១៩ឆ្នាំនេះ លោកខាន់ ជេមស៌​​ បង្ហោះសារយ៉ាងផ្អែមល្ហែមទៅកាន់ភរិយា ថា...
-

តារាចម្រៀងសំនៀងផ្អែម ដែលតែងតែបម្រើអារម្មណ៍ ហ្វេនៗ និងអ្នកគាំទ្រ តាមរយៈបទចម្រៀងជាច្រើន បទនាពេលកន្លងមក ពីលោក ខាន់ ជេមស៌​ ។ តារាចម្រៀងសំនៀងផ្អែម រូបនេះបានបង្ហាញក្តីរំភើបជាខ្លាំង នៅក្នុងថ្ងៃគម្រប់ខួប១៩ឆ្នាំគត់ នៃការរៀបអាពិហ៍ពិពាហ៍របស់លោក ។ ការស្រលាញ់មួយនេះ ពិតជាបានផ្តល់នូវ បទពិសោធន៍ជីវិតជាច្រើនដល់លោក និងភរិយា​ ដោយបានសាងភាពផ្អែមល្ហែម ជូនគ្នាទៅវិញទៅមក។

កាលពីថ្ងៃម្សិលមិញនេះ តារាចម្រៀងរូបនេះ បានបង្ហោះសារថា ថ្ងៃនេះជាថ្ងៃគំរប់ខួប១៩ឆ្នាំគត់?ដែលពួកយើងបានរួមរស់ជាមួយគ្នា ហើយក៏ជារាងរហូតទៅផងដែរ បងស្រលាញ់អូន សុខ សុចិន្ដា មេធំរបស់ប្ដី❤️❤️❤️❤️"។

ជាមួយគ្នានោះផងដែរ ក៏បានធ្វើឲ្យអ្នកគាំទ្រ ក៏ដូចជាហ្វេនៗនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក បានសម្តែងការត្រេកអរ និងការគោរពស្រលាញ់ ចំពោះរូបលោកក៏ជាគ្រួសារ ឲ្យកាន់តែស្រលាញ់គ្នាទ្វេរដង និងទទួលបានការគាំទ្រកាន់តែច្រើនឡើងជាបន្តទៀត៕