លោកឧកញ៉ា ទៀ វិចិត្រ ថា តើមានមនុស្សប៉ុន្មាននាក់ទៅ ដែលអាចនៅក្បែរអ្នក ក្នុងថ្ងៃដែលអ្នកដួល ?
បងប្អូនជាច្រើន ប្រាកដជាបានស្គាល់រួចមកហើយ ពីវត្តមានលោកឧកញ៉ាចិត្តធម៏ ទៀ វិចិត្រ ដែលរូបលោកតែងតែជួយដល់ ជនទីទាល់ក្រ និងចាស់ជរា នៅតាមបណ្តាខេត្ត រាជធានី គឺលោកមិនដែលមើលរំលងម្តងណាឡើយ ។ ទង្វើរនិងការយកចិត្តទុករបស់លោក ចំពោះពួកគាត់ពិតជាសំខាន់ណាស់ ព្រោះថាពេលដែលពួកគាត់មានការលំបាក គឺតែងតែមានវត្តមានរបស់លោក ជួយដល់ពួកគាត់មិនដែរខាន។

ទន្ទឹមនឹងការជួយសង្គ្រោះដល់ជនទីទាល់ក្រមហើយនោះ លោកក៏ជាជាបុគ្គលម្នាក់ ដែលជួយដល់សត្វព្រៃផងដែរ ហើយម្យ៉ាងទៀត លោកក៏តែងតែបង្ហោះសារអប់រំល្អៗ និងពោលពេញទៅដោយអត្តន័យ នៅលើបណ្តាញសង្គមរបស់ និងទទួលបានការគាំទ្រយ៉ាងខ្លាំង ។

ហើយកាលពីថ្ងៃម្សិលមិញនេះ លោកក៏បានបង្ហោះសារនៅលើបណ្តាញសង្គមរបស់ខ្លួននៅក្នុងខ្លឹមសារថា "តើមានមនុស្សប៉ុន្មាននាក់ទៅ ដែលអាចនៅក្បែរអ្នក ក្នុងថ្ងៃដែលអ្នកដួល ? ទៀ វិចិត្រ"។






ប្រភព៖ ទៀ វិចិត្រ
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។