ជនសង្ស័យ​ម្នាក់​លួច​កាច់ .​ក​ ម៉ូតូ​ជិតបាន​១ខែ​ ត្រូវ​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​ស្ទឹងមានជ័យ​៣​ ឃាត់ខ្លួន
-

ភ្នំពេញ៖ ជនសង្ស័យ​ម្នាក់​បាន​ធ្វើ​សកម្មភាព​ លួចកាច់.​ ក​ម៉ូតូ​ ហើយ​រត់​គេច​បាន​រយៈពេល​ជិត​១ខែ​ ក៏ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​ស្ទឹងមានជ័យ​៣​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ បានមកវិញ​ ។ ​ការឃាត់ខ្លួន​នេះ​បានធ្វើ​ឡេីង​នៅ​ វេលា​ម៉ោង​ ៥និង​៣០នាទីទាប​ភ្លឺ​ ថ្ងៃ​ទី​១៧​ ខែ​ឧសភា​ ឆ្នាំ​២០២០​ នៅ​បណ្ដោយ​ ផ្លូវ​ដួង​ងៀប​ ភូមិ​ដំណាក់​ធំ​៣​ សង្កាត់​ស្ទឹងមានជ័យ​៣​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ ។

​ជនសង្ស័យមាន​ឈ្មោះ​ញឹម​ ជាតិ​ ភេទ​ប្រុស​ អាយុ​២៨ឆ្នាំ​ មុខរបរ​ មិន​ពិត​ប្រាកដ​ ស្នាក់នៅមិន​ពិត​ប្រាកដ​។ តាម​សម្តី​ លោកវរសេនីយ៍ត្រី​ ឯម​ ភារី​ នាយ​ប៉ុស្តិ៍​នគរបាល​ស្ទឹងមានជ័យ​៣​ បានឲ្យដឹង​ថា​ មុន​នឹង​ឈាន​ដល់​ការ​ឃាត់​ខ្លួន​ជនសង្ស័យ​ខាងលើ​ គឺ​នៅថ្ងៃទី​ ១១​ ខែមេសា​ ឆ្នាំ​២០២០​ គឺ​មាន​ជនរងគ្រោះ​ម្នាក់​ បានមក​ដាក់​ពាក្យ​បណ្ដឹង​ ថា​មាន​ជនសង្ស័យ​មួយ​ក្រុម​ បាន​ធ្វើ​សកម្មភាព​ កាច់​ ក​ម៉ូតូ​ ម៉ាក​ ZOMER X ទៅ​បាត់​ហើយ​ បន្ទាប់​ពី​ទទួល​បាន​ពាក្យ​បណ្ដឹង​របស់​ជនរងគ្រោះ​ហើយ​ កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​ស្ទឹងមានជ័យ​៣​ បានធ្វើការ​ស្រាវជ្រាវ​ និង​ឆែក​មើលកាម៉ារ៉ា​សុវត្ថិភាព​រហូត​មកដល់​ យប់​ថ្ងៃ​ទី​១៧​ ខែ​ឧសភា​ ឆ្នាំ​២០២០​ កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​បានល្បាត​ក្នុង​មូលដ្ឋាន​ ក៍ប្រទះ​ឃើញ​ បុរស​ជា​ជន​សង្ស័យ​ ដែល​ភិនភាគ​ដូច​ក្នុង​រូប​កាម៉ារ៉ាសុវត្ថិភាព​​ដែល​កំពុង​ដើរ​តាម​បណ្ដោយ​ផ្លូវ​ដួង​ងៀប​ ទេីប​សមត្ថកិច្ច​បានធ្វើការ​ឃាត់​ខ្លួន​យក​មក​ធ្វើ​ការ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​ស្ទឹងមានជ័យ​៣។

​នៅ​ពេល​ដែល​ សមត្ថកិច្ច​ធ្វើ​ការ​សាកសួរ​ ជនសង្ស័យ​ បានសារភាព​ថា​ រូបគេ​ពិត​ជា​បាន​ធ្វើ​សកម្មភាព​ កាច់​.ក​ម៉ូតូ​ របស់​ជនរងគ្រោះ​ កាលពី​ថ្ងៃទី​ ១១​ ខែ​មេសា​ ឆ្នាំ​២០២០​ ពិត​ប្រាកដ​មែន​។ បន្ទាប់​ពី​សាកសួរ​រួច​ ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ កសាង​សុំណុំ​រឿង​បញ្ជូន​ខ្លួន​ទៅ​ អធិការ​នគរបាល​ខណ្ឌ​មាន​ជ័យ​ ដេីម្បី​ចាត់ការ​បន្ត​តាម​និតិ​វិធី​ជា​បន្ត​ទៀត​ ៕

ដោយ៖ ភត្ត្រា