អាណិតលោកយាយណាស់ រាល់យប់សម្រានមើលមេឃ មើលផ្កាយ ថ្ងៃណាមានភ្លៀងធ្លាកក៏រត់រកកន្លែងផ្សេង ដើម្បីជ្រក ហើយស្បៀងក៏គ្មានពិសារទៀត...មានវិដេអូ
-

ជីវិតរបស់មនុស្សយើងម្នាក់ៗ រស់នៅក្នុងលោកដ៏ធំធេងមួយនេះ គ្មាននរណាម្នាក់ចង់រស់នៅក្នុងផ្ទះចាស់ ពុកផុយ គ្មានអ្វីសោះនោះទេ សូម្បីតែដំបូលផ្ទះ ក៏គ្មាន រាល់យប់ដេកមើលមេឃ ពេលភ្លៀងត្រូវរត់រកកន្លែងជ្រកកោនថ្មី ព្រោះតែសំរាកមិនបាន។

តួយ៉ាងដូចជាជីវិតរបស់លោកយាយម្នាក់ គាត់ពិតជាវេទនាខ្លាំងណាស់ ជំរកក៏មិនមានសមរម្យ ស្បៀងក៏គ្មានហូប ថវិការក៏គ្មាន រស់នៅក្នុងខ្ទមចាស់ ពុក ផុយ ដំបូលប្រកមេឃ ពិតជាលំបាកខ្លាំងណាស់ មានតែបងប្អូនសប្បុរសជន ទេ ដែលអាចជួយដល់លោកយាយបាន ព្រោះតែលោកយាយគាត់ពិតជាលំបាក លំបិនខ្លាំងមែនទែន។

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Chav Mearnup Keo Nimith បានបង្ហោះសារឲ្យដឹងថា រស់នៅក្នុងផ្ទះដូចគេ​ពេលដេកម្ដងៗមេីលឃេីញមេឃ​ ពេលភ្លៀងម្ដងៗរត់រកកន្លែនជ្រក​ដេកក៏មិនបាន​ លោកយាយរស់នៅ​ ភូមិលេខមួយ​ ត្រែងត្រយឹង​ ខេត្ដ​កំពង់ស្ពឺ​ លោកយាយសូមអោយបងប្អូនជួយដល់គាត់ផង​ សូមអោយបងប្អូនជួយកូនផ្ទះមួយសំរាប់គាត់ផង​ គាត់ចាស់ហេីយគ្មានលទ្ធភាពទេ​?093633500"។

មានវិដេអូ៖