ចិត្តល្អណាស់...លោក ផែង វណ្ណៈ ជួយផ្សព្វផ្សាយរឿងបញ្ហាដីធ្លី ជូនអតីតយុទ្ធជន​ គង់​ សារុន​ ដែលរងអំពេី​អយុត្តិធម៌​ហើយនោះ លោកក៏បានជូនប្រាក់១០០ដុល្លារសម្រាប់ការធ្វើដំណើរត្រឡប់ទៅវិញផងដែរ...
-

នៅថ្ងៃនេះលោក ផែង វណ្ណៈ ក៏បានធ្វើការឡាយវិដេអូនិយាយពីរឿងដីធ្លី របស់លោកពូកម្នាក់ ។ បន្ទាប់ពីបានធ្វើការឡាយវិដេអូហើយនោះ លោក​ ផែង វណ្ណៈ ក៏បានឧបត្ថម្ភប្រាក់ចំនួន១០០ដុល្លារ ដើម្បីធ្វើជាសោហុយជូន លោកពូ ត្រឡប់ទៅផ្ទះវិញ ព្រោះថា​ លោកពូ មកនេះ គឺគាត់គ្មានអ្វី នោះទេ សូម្បីតែប្រាក់ធ្វើដំណើរមកជូបលោកក៏ពូគាត់គ្មានផង។

នៅក្នុងគណនីហ្វេសប៊ុករបស់លោក ផែង វណ្ណៈ បានរៀបរាប់ថា "ដោយក្ដី​អាណិតបងប្រុសអតីតយុទ្ធជន​ គង់​ សារុន​ ដែល​ក្រីក្រ​ហេីយរងអំពេី​អយុត្តិធម៌​ពីសំណាក់​ចៅក្រម​ ឌុច​ សុខសារិន​ ខ្ញុំបានផ្ដល់ថវិកាផ្ទាល់ខ្លួនជូនគាត់​ ១០០​ ដុល្លារ​ សំរាប់​ការធ្វេីដំណេីរ​ត្រឡប់​ទៅផ្ទះ​នៅខេត្ត​សៀមរាប​វិញ​ ។

ទោះបីជា​ថវិកា​តិចតួច​ក្ដី​តែជាសណ្ដានចិត្តអាណិតស្រលាញ់​ជនរងគ្រោះ​ក្រីក្រ​ដែលត្រូវគេជិះជាន់ធ្វេីបាបស្ទេីរតែចង់សម្លាប់ខ្លួនទៅហេីយ​ ។ ខ្ញុំបានណែនាំគាត់កុំអោយគិតខ្លី​ហេីយត្រូវ​មានសង្ឃឹម​ ត្រូវ​តស៊ូ​បន្តទៅមុខទៀត​ ព្រោះអំពេីអាក្រក់​មិនឈ្នះ​អំពើ​ល្អបានទេ​បងប្រុស​​នឹងទទួល​បានយុត្តិធម៌ឆាប់ៗ​ពុំខាន​ ។

ខ្ញុំនឹងបន្តផ្សាយ​ព័ត៌មាន​អំពី​អំពើ​អយុត្តិធម៌​មួយនេះ​រហូត​ទាល់តែ​ព័ត៌មាន​នេះ​បានជ្រាប​ទៅដល់​ថ្នាក់ដឹកនាំ​ដេីម្បី​មានដំណោះ​ស្រាយ​ប្រកបដោយ​យុត្តិធម៌​ត្រឹមត្រូវ​ជូនគាត់​ ។

ប្រភព៖ ផែង វណ្ណៈ