បញ្ហាវិវាទរវាងមីងនិងក្មួយត្រូវបាន​ដោះស្រាយហើយ ដោយមីងព្រមជួយឧបត្ថម្ភ​លុយអោយក្មួយចំនួន ៣មុឺនបាត ដើម្បីបញ្ចប់រឿង​
-

នៅថ្ងៃនេះមានករណីដ៏គួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីក្មេងប្រុសម្នាក់ មិនសុខចិត្ត ចំពោះម្តាយមីងរបស់ខ្លួន ដែលបានប្លន់យកដីផ្ទះ ដែលជាកេរ្តិ៍របស់ឪពុកនោះ។ បើយោងតាមម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា សំបូរ មុំ បានបង្ហោះសារថា "ក្មេងប្រុសកំព្រាឪពុកម្ដាយដោយសារជំងឺអេដស៍កំពុងត្រូវម្ដាយមីងជាមនុស្សខូចប្លន់យកដីផ្ទះដែលជាកេរ្ដិ៍របស់ឪពុកស្រែកអំពាវនាវដល់ថ្នាក់ដឹកនាំជួយផង ទីលំនៅភូមិអូរជ្រៃ ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង ។ ថ្ងៃទី១៧ខែ៥ឆ្នាំ២០២០"។

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុករបស់លោក ផែង វណ្ណៈ បានឲ្យដឹងថា"បញ្ហាវិវាទរវាងមីងនិងក្មួយត្រូវបាន​ដោះស្រាយបញ្ចប់ហើយដោយឈរលើ នយោបាយឈ្នះ ឈ្នះ មីងព្រមជួយឧបត្ថម្ភ​លុយអោយក្មួយចំនួន ៣មុឺនបាត ដើម្បីបញ្ចប់រឿង​ ។ ក្មួយប្រុសក៏ព្រមទទួលនូវថវិកាចំនួន ៣ម៉ឺន​បាតនេះដែរ នៅមុខលោកអភិបាលស្រុក មេឃុំនិងមេភូមិ គ្មានការបង្ខិតបង្ខំទេ ។ ១៧ឧសភា២០២០​រឿងពិតក្នុងបញ្ហាដីទំនាស់នេះដីនេះជាដីរបស់មីងមិនមែនដីក្មួយទេ​ ។ អត្ថបទ​ និង​ រូបថត​ ការ៉េបួន​ បាត់ដំបង"។

ប្រភព៖ ផែង វណ្ណៈ