រន្ធត់ចិត្តខ្លាំងណាស់! សាច់ញាតិជនរងគ្រោះ ស្រែកទ្រហោយំ មកទទួលស ពជនរងគ្រោះ ដែលត្រូវរថយន្តបែនដឹកដីមួយគ្រឿងបុក បណ្តាលឲ្យស្លា ប់ នៅចំណុច...
-

ភ្នំពេញ៖ រថយន្ដបែនដឹកដីមួយគ្រឿង បើកបុកម៉ូតូកង់បីឥណ្ឌា បណ្ដាលឲ្យស្លា ប់បុរសម្នាក់ យ៉ាងអាណោចអធ័មក្រោយពេលបញ្ជូនទៅមន្ទីពេទ្យ ហេតុការណ៍ដ៏រន្ធត់មួយនេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ និង២០នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវឧកញ៉ាម៉ុងរិទ្ធី កែងនិងផ្លូវ១០០៣ ក្បែរការ៉ាសាំងPTT ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនរងគ្រោះមិនស្គាល់អត្តសញ្ញាណប័ណ្ណ។ យោងតាមប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថាមុនពេលកើតហេតុគេឃើញរថយន្ដអាបែនមួយគ្រឿង ក្បាលពណ៌ស្លែ ពាកស្លាកលេខខេមរភូមិន្ទ02 3-5687 បើកដោយបុរសម្នាក់ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿលឿនខណះពេលមកផ្លូវបំបែកជាបួនកែងនិងផ្លូវ១០០៣ ក៏មានម៉ូតូកង់បីឥណ្ឌាមួយគ្រឿងពណ៌សរលាយខៀវខ្ចីពាក់ស្លាកលេខភ្នំពេញ1HV-2923 ជិះដោយបុរសម្នាក់បានជិះបត់មកផ្លូវឧកញ៉ាម៉ុងរិទ្ធីក៏ត្រូវរថយន្ដអាបែនដឹកដីខាងបើកបុកចំពីចំហៀងពេញទំហឹងបណ្ដាលឲ្យបុរសជាម្ចាស់កង់បីឥណ្ឌាស្លាប់ក្រោយពេលបញ្ជូនទៅមន្ទីពេទ្យ យ៉ាងអាណោចធម័ ចំណែកឯម្ចាស់រថយន្ដបង្កឃើញដូចច្នេះក៏ចុះពីរថយន្ដគេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកដល់និងកន្លែងកើតហេតុបានធ្វើការវាស់វែង យកសពជនគ្រោះទៅប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យទៅតាមប្រពៃណីឯម៉ូតូកង់បីឥណ្ឌានិងរថយន្ដបង្កសមត្ថកិច្ចយកទៅរក្សាទុកសិនរងចាំសាច់ញាតិនិងម្ចាស់រថយន្ដបង្កមកដោះស្រោយគ្នានៅពេលក្រោយ៕

ដោយ៖ ភត្ត្រា