មានសង្ឃឹម​ហេីយ​...ឯកឧត្ដម​នាយឧត្ដមសេនីយ៍​ គន់​ គីម​ ទេស​រដ្ឋមន្រ្តី​ កំពុងអោយក្រុម​ជំនួយការតាមដានករណីនេះ អតីត​យុទ្ធ​ជន​ គង់​ សារុន​ ដែល​រងនូវអំពេី​អយុត្តិធម៌​ ដេីម្បី​...
-

ដូចដែលបងប្អូនជាច្រើនបានជ្រាបហើយថា កាលពីថ្ងៃម្សិលមិញនេះ លោក ផែង វណ្ណៈ បានឲ្យដឹងថា អតីតយុទ្ធជន​ គង់​ សារុន​ ធ្លាប់​បំរេីការងារ​ជាទាហាននៅ​កងពល​លេខ​ ២​ ឈរជេីងនៅ​ស្ទឹងច្រាល់​ឆ្នាំ​ ១៩៧៩​ បច្ចុប្បន្ន​ជា​ពលរដ្ឋ​រស់​នៅ​ ភូមិ​ សាលា​កន្សែង​ សង្កាត់​ ស្វាយដង្គំ​ ក្រុង​ សៀមរាប​ ខេត្ត​ សៀម​រាប​ នៅព្រឹក​ថ្ងៃទី​ ១៧​ ខែ​ ឧសភា​ ឆ្នាំ​ ២០២០​ បានខ្ចីលុយអ្នកជិតខាង​ជិះ​តាក់ស៊ី​ពីខេត្ត​ សៀមរាប​ មកជួប​ខ្ញុំដល់ផ្ទះ​ ដេីម្បី​រៀបរាប់អំពីរឿង​ឈឺចាប់​ដែល​ចៅក្រម​ ឌុច​ សុខ​សារិន​ អនុប្រធាន​សាលា​ដំបូង​ខេត្ត​ សៀមរាប​ កាត់ក្ដី​ អយុត្តិធម៌​ អោយគាត់​ចាញ់ក្ដី​ ខណៈ​ដែល​ដី​ និង​ ផ្ទះ​របស់​គាត់​ មានប្លង់​រឹងត្រឹមត្រូវ​ និង​ មានការ​បញ្ជាក់​បន្ថែម​ ពី​ប្រធាន​មន្ទីរ​រៀបចំដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ខេត្ត​សៀមរាប​ ថែមទៀតផង​ ។ គាត់​ប្ដឹងបន្តមកដល់​សាលាឧទ្ធរណ៍​ ក៏សាលា​ឧទ្ធរណ៍​ អោយចាញ់​ ។ គាត់​ក៏ប្ដឹងបន្តទៅដល់​ តុលាការ​កំពូល​ បន្ទាប់​ពី​ពិនិត្យ​សំណុំរឿង​ហេីយ​ តុលាការ​កំពូល​ បានបង្វិលសំណុំរឿង​មកអោយ​ សាលាឧទ្ធរណ៍​ កាត់ក្ដី​ឡេីង​វិញ​ ។ ប៉ុន្តែ​ រហូត​មកដល់ថ្ងៃនេះ​ សាលាឧទ្ធរណ៍​ នៅតែ​មិនកាត់ក្ដី​ ហេីយ​ ទាមទារ​អោយ​គាត់​ទៅ​បញ្ជាក់​ពី​ មន្ទីរ​រៀបចំដែនដី​ នគរូបនីយកម្ម​ និង​ សំណង់​ ខេត្ត​សៀម​រាប​ ម្ដងទៀត​ ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ លោក​ ហ៉ី​ សាយ​ ប្រធាន​ មន្ទីរ​រៀបចំដែនដី​ នគរូបនីយកម្ម​ និង​ សំណង់​ ខេត្ត​ សៀមរាប​ បានអោយដឹងថា​ ប្លង់​រឹងរបស់លោក​ គង់​ សារុន​ គឺ​ ត្រឹម​ត្រូវ​ ហេីយលោកក៏បានចេញ​លិខិត​បញ្ជាក់​រួចមកហេីយដែរ​ ។ ប៉ុន្តែ​ បេី​ សាលាឧទ្ធរណ៍​ ចង់​បានបញ្ជាក់​ម្ដងទៀត​ សូមអោយ​សាលាឧទ្ធរណ៍​ ធ្វើ​លិខិត​ស្នេីសុំមក​ ខាង​ សូរិយោដី​ខេត្ត​នឹងបញ្ជាក់ជូនម្ដងទៀត​ ។

ពាក់ព័ន្ធ​នឹង​រឿងអយុត្តិធម៌​នេះ​ សូម​ ឯកឧត្តម​ រដ្ឋមន្ត្រី​ ក្រសួង​យុត្តិធម៌​ មេត្តា​ជួយពិនិត្យដោយក្ដី​អនុគ្រោះ​ ។

លោក ផែង វណ្ណៈ បន្តទៀតថា "មានសង្ឃឹម​ហេីយ​

ឯកឧត្ដម​នាយឧត្ដមសេនីយ៍​ គន់​ គីម​ ទេស​រដ្ឋមន្រ្តី​ ទទួល​បន្ទុក​បេសកកម្ម​ ពិសេស​បាន​ជ្រាប​អំពី​ ករណី​អតីត​យុទ្ធ​ជន​ គង់​ សារុន​ ដែល​រងនូវអំពេី​អយុត្តិធម៌​ហេីយ​ ហេីយកំពុងអោយក្រុម​ជំនួយការតាមដានករណីនេះ​ ដេីម្បី​ស្នេីសុំ​អោយ​តុលាការ​រកយុត្តិធម៌អោយ​គាត់​ ។

សូមគោរព​ អរគុណ​ ឯកឧត្ដម​នាយឧត្ដមសេនីយ៍​ គន់​ គីម​ ទេសរដ្ឋមន្រ្តី​ ទទួល​បន្ទុក​បេសកកម្មពិសេស​ ដែល​បានយកចិត្តទុកដាក់ចំពោះ​អតីត​យុទ្ធ​ជន​ដែល​រងគ្រោះ​ "។

ប្រភព៖ Pheng Vannak News