ដូចដែលប្រិយមិត្តជាច្រើនបានជ្រាបហើថា កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ ដោយសមត្ថកិច្ចធ្វើការឃាត់ខ្លួនបានអតីតតារាកំប្លែង អ្នកនាង ឃ្មឹប គឺជាអតីតប្រពន្ធនាយហុងដា ឧបករណ៍សម្រាប់ប្រេីប្រាស់ និងផ្លាស្ទិចសម្រាប់វេចខ្ចប់គ្រឿ.ងញៀ.នមួយចំនួន។

ដោយឡែកបន្ទាប់ពីចាប់ខ្លួនអតីតតារាកំប្លែងរូបនោះហើយនោះ ស្រាប់តែថ្ងៃនេះអ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហោះសារថា គាត់ដើរផ្លូវខុសហើយធ្វើអោយគេមើលងាយដល់អ្នកសិល្បៈដែលត្រឹមត្រូវមួយចំនួននិងមានអ្នកចោទមកប្រធានសមាគមទៀតហើយ គិតទៅខ្ញុំចាំតែខុសទេ . សុំលុយគេមកជួយអ្នកសិល្បៈក្រីក្រឈឺក៏ខុស . អ្នកណាធ្វើរឿងប៉ះពាល់ដល់សង្គមក៏ថាខ្ញុំខុស . អ្នកណាសិចសុីបង្អួតសម្រស់ក៏ថាខ្ញុំខុស . ចោទថាក្រុមខ្ញុំ . បក្សពួកខ្ញុំ . ខ្ញុំរកសុីលក់ឡេ លក់ផលិតផលក៏វា យតំលៃខ្ញុំ . បើខ្ញុំមិនប្រឹងរកសុីក្រៅការងារសមាគមតើខ្ញុំបានលុយឯណាចិញ្ចឹមខ្លួនឯង និង កូន តើប្រធានសមាគមមានប្រាក់ខែឬអត់ ? ហើយខ្ញុំក៏ត្រូវប្រឹងរកលុយដើម្បីសងគុណឪពុកម្តាយខ្ញុំ និង ជួយរៀបអនាគតប្អូនៗខ្ញុំ ខ្ញុំមិនមែនស្រីរកសុីផ្លូវភេទ ឬ ជាស្រីលក់ខ្លួនទេ ហើយក៏គ្មានអ្នកមានណាចិញ្ចឹមខ្ញុំដែរ ។ តើមុខរបរថតកុនថតភាពយន្តបានលុយប៉ុន្មាន ? ហើយថតមួយរឿងៗប៉ុន្មានខែប៉ុន្មានឆ្នាំបានចប់ ? អ្នកសម្តែងកុនល្បីមិនដូចអ្នកចំរៀងល្បីៗច្រៀងម្តងៗបានរាប់ពាន់ដុល្លារឯណា ខ្ញុំថតកុនមួយរឿងបានកំរៃស្មើរអ្នកច្រៀង 3 ម៉ោង គិតទៅតួនាទីនេះគឺធ្វើអ្វីគឺចាំតែខុស ។ ខ្ញុំទ្រាំអោយគេវាយប្រហារតែប៉ុន្មានខែទៀតទេ ជិតដល់អាណត្តិដូរតំណែងហើយ ខ្ញុំឆ្អែតចិត្តជាមួយអ្នកពេកហើយ អ្នកតាមដានសកម្មភាពខ្ញុំជាងអ្វីៗទាំងអស់ សូម្បីសកម្មភាពអ្នកដទៃក៏អ្នកយកបូកដល់ខ្ញុំដែរ អ្នកមិនព្រលែងជីវិតខ្ញុំសោះទាំងខ្ញុំចុះចាញ់ ហើយលែងតបតអ្នក និង មិននិយាយអ្វីដែលប៉ះពាល់អ្នកទៀតទេ ហើយខ្ញុំតែងព្យាយាមដើរចេញពីកម្មវិធីណាដែលមានអ្នក សូម្បីតែកម្មវិធីតូចធំកន្លងមកបើខ្ញុំដឹងថាមានវត្តមានអ្នកគឺខ្ញុំតែងបដិសេធមិនចូលរួម តែអ្នកហាក់មិនលែង ?"។

គួរបញ្ជាក់ផងដែរថា ការចុះបង្ក្រាបនេះធ្វើឡើងកាលពីម៉ោង ៥ល្ងាច ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ស្ថិតនៅផ្លូវជាតិលេខ៥ ចំណុចបារចតុមុខ ភូមិ១៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
សមត្ថកិច្ចឲ្យដឹងថា ជាលទ្ធផលនៃការចុះបង្ក្រាបនេះ កម្លាំងសមត្ថកិច្ចបានយើងឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់(ស្រី០៣)រួមមាន៖
១.ឈ្មោះ ឈួន សំណាង ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅទីតាំងខាងលើ (ជួញដូរ)។
២.ឈ្មោះ ឈួន រ៉ាទី ភេទស្រី អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅទីតាំងខាងលើ មុខរបរមិនពិតប្រាកដ(ប្រើប្រាស់)។
៣.ឈ្មោះ វណ្ណា វណ្ណី ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅនិងមុខរបរមិនពិតប្រាកដ(ប្រើប្រាស់) ។
៤.ឈ្មោះ រ៉េន សុធារី (ហៅ ឃ្មឹប) ភេទស្រី អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅនិងមុខរបរមិនពិតប្រាកដ(ប្រើប្រាស់)។
៥.ឈ្មោះ ប្រាក់ បញ្ញា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅនិងមុខរបរមិនពិតប្រាកដ(ប្រើប្រាស់)។
៦.ឈ្មោះ មុត បញ្ញា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅនិងមុខរបរមិនពិតប្រាដក(ប្រើប្រាស់)។
៧.ឈ្មោះ ម៉ៅ ម៉ាប់ ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅនិងមុខរបរមិនពិតប្រាកដ(ប្រើប្រាស់)។
វត្ថុតាងដកហូតរួមមាន ក្រាមពណ៌សថ្លាសង្ស័.យជាគ្រឿ.ងញៀ.នចំនួន១៥ក ញ្ចប់ ថង់ប្លាស្ទិចសំរាប់ច្រកគ្រឿ.ងញៀ.នមួយចំនួន និងឧបករណ៍ប្រើប្រាស់គ្រឿ.ងញៀ.នមួយចំនួន។
បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញបញ្ជូនមកអធិការដ្ឋានគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕







ប្រភព៖ Chanlakhena Chorn