ភ្នំពេញ៖ អតីត Miss Grand Cambodia ឆ្នាំ២០១៦ កញ្ញា ហេង ចន្ថា ដែលជាតារាសម្តែងមួយរូប សាងប្រជាប្រិយភាព ក៏ដូចជាវិវត្តន៍ខ្លួន បានយ៉ាងលឿន ទទួលបានការកោតសរសើរ យ៉ាងខ្លាំង ។ តារាស្រីដែលមានរូបសម្រស់ស្រស់ផូរផង់ រូបនេះ បានថតខ្សែរភាពជាច្រើន រហូតដល់មហាជន បានដាក់រហស្សនាមឲ្យថា" នាងចេកអាំង" ក្រោយពីបានសម្តែងរឿងភាគខ្មែរ ដើរតួឯកក្នុងរឿង "នាងចេកអាំង"មក។

តារាស្រីរូបស្រស់ម្នាក់នេះ ពិតជាធ្វើឲ្យមហាជន មានការស្ងប់ស្ងែងនិងសមត្ថភាពនៃការសម្តែងរបស់ខ្លួនពិតមែន ព្រោះថារឿងនីមួយៗរបស់នាង ទទួលបានការគាំទ្រ និងសរសើរមិនដាច់ពីមាត់ ថាល្អមើលខ្លាំងណាស់។ ដោយឡែកកាលពីថ្មីនេះ ស្រាប់តែលេចលឺដំណឹងថា កញ្ញា បាន ភ្ជាប់ពាក្យរួចហើយ តែមិនទាន់ទម្លាយរូបសាមីខ្លួន ឲ្យទូលំទូលាយនៅឡើយទេ។

យ៉ាងណាមិញ នៅក្នុងបណ្តាញសង្គម Instagram របស់នាង គឺបានបង្ហាញយ៉ាងច្បាស់ថា នាងបានភ្ជាប់ពាក្យហើយ ព្រោះថា នៅក្នុង Story របស់នាង មានសរសេរអក្សរយ៉ាងច្បាស់ ភ្ជាប់ជាមួយនឹងឈ្មោះរបស់នាង។

ជាមួយគ្នានោះផងដែរ ក៏មានបងប្អូនជាច្រើន ក៏ដូចជាអ្នកសិល្បៈ រួមអាជីពជាមួយគ្នានោះ បានចូលរួមសម្តែងការត្រេកអរ និងសប្បាយចិត្តជាមួយនិងកញ្ញា ដែលបានជួបគូរពិត និងសូមឲ្យអ្នកទាំងពីរស្រលាញ់គ្នារហូតតទៅ ទោះបីជាពេលនេះ កញ្ញាមិនទាន់បានបង្ហាញមុខអនាគតស្វាមីរបស់នាងក៏ដោយ៕



















