អបអរសាទ! ប្រធានាធិបតី​ចិន ប្រកាស​ចែកចាយ​វ៉ាក់សាំង​ការពារ Covid-19 ​នៅទូទាំង​ពិភពលោក
សីហា
-

ប្រទេសចិន៖ ប្រធានាធិបតីចិន លោកស៊ី ជីនពីង បានសន្យាថានឹងផលិត​វ៉ាក់សាំងប្រឆាំងវីរុសCovid-19 និងចែកចាយនៅទូទាំងពិភពលោក នេះជាផ្នែកមួយដើម្បីឆ្លើយតបទៅនឹងរដ្ឋាភិបាលក្នុងការលុបបំបាត់ជំងឺរាតត្បាតដែលបានសម្លាប់មនុស្សជាង ៣១៥.០០០ នាក់នៅជុំវិញពិភពលោក។

នៅក្នុងសុន្ទរកថាមួយកាលពីថ្ងៃច័ន្ទទៅកាន់សន្និបាតទៅកាន់ អង្គការ​សុខភាព​ពិភពលោក  នៅទីក្រុងហ្សឺណែវ លោកស៊ី ស៊ី ជីនពីង បានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំអីនេះ។ លោកក៏បាននិយាយផងដែរថាប្រទេសចិននឹងផ្តល់ថវិកាចំនួន ២ ពាន់លានដុល្លារក្នុងរយៈពេលពីរឆ្នាំដើម្បីគាំទ្រដល់ការប្រយុទ្ធនេះ។ កោះតៃវ៉ាន់បានទម្លាក់សំណើសុំ ឲ្យ ដាក់បញ្ចូលទៅក្នុងការប្រមូលផ្តុំនេះបន្ទាប់ពីមានការជំទាស់ពីក្រុងប៉េកាំង។

លោកស៊ី បាននិយាយតាមរយៈវីដេអូពីចម្ងាយថា "ការ​អភិវឌ្ឍ​វ៉ាក់សាំង​ការពារជំងឺកូវីដ១៩ នៅពេល​ដែលផលិតរួចប្រើប្រាស់​បាន នោះវានឹង​ក្លាយ​ជាវ៉ាក់សាំង​សាធារណៈសកល។ វានឹង​ក្លាយ​ជាការរួម​ចំណែក​របស់ចិន ក្នុងការ​ធានានូវវ៉ាក់សាំង​ដែល​អាចលៃលក​ប្រើប្រាស់​បាន​ក្នុងបណ្តា​ប្រទេស​កំពុង​អភិវឌ្ឍ" ។ ប្រភព៖ bloomberg