ចាប់តាំងពីជំងឺរាតត្បាតកូវីដ១៩ បានផ្ទុះឡើងនៅក្នុងប្រទេសចិននៅក្នុងរដូវត្រជាក់កន្លងទៅនេះ មនុស្សមួយចំនួនចេះតែមានក្តីសង្ឃឹមថា ការរាតត្បាតនៃជំងឺនេះនឹងបាត់ទៅវិញ នៅពេលដែលរដូវក្តៅបានមកដល់។ប៉ុន្តែផ្ទុយទៅវិញ សន្ទុះនៃការរាតត្បាតដោយជំងឺកូវីដ១៩នេះ នៅតែខ្លាំង។ ក៏ប៉ុន្តែខណៈដែលរដូវក្តៅនៅតំបន់អឌ្ឍគោលខាងជើងខិតជិតមកដល់ អ្នកជំនាញនានា កំពុងចាប់ផ្តើមមើលឃើញពីឥទ្ធិពលខ្លះពីការកើនឡើងនៃសីតុណ្ហភាព និងសំណើម ទៅលើវីរុសកូរ៉ូណា។
.jpg?1589876442)
ការសិក្សាស្ថិតិជាច្រើនដែលបានធ្វើឡើងក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះបានបង្ហាញពីការជាប់ទាក់ទងគ្នាបន្តិចបន្តួចប៉ុណ្ណោះរវាងអាកាសធាតុ និងវីរុសកូរ៉ូណា ហើយប្រសិនបើអាកាសធាតុក្តៅ ហើយសើមនោះកាន់តែធ្វើឲ្យវីរុសងាយនឹងរាតត្បាត ។
ប៉ុន្តែការរកឃើញនេះនៅតែមានលក្ខណៈជាបឋមនៅឡើយ ហើយភាគច្រើននៅតែមិនទាន់ដឹងអំពីទំនាក់ទំនងពិតប្រាកដរវាងអាកាសធាតុ និងជំងឺ COVID-19 ។
.jpg?1589876447)
ការសិក្សានេះបានបង្ហាញថា បើគ្មានវិធានការគ្រប់គ្រងដែលមានប្រសិទ្ធភាពទេនោះការផ្ទុះឡើងខ្លាំងទំនងជាកើតមាននៅក្នុងអាកាសធាតុសើម ហើយអាកាសធាតុនៅរដូវក្តៅនឹងមិនអាចបឈ្ឈប់ការរីករាលដាលនៃរោគរាតត្បាតនេះឡើយ ។អ្នកស្រាវជ្រាវបាននិយាយថា បើគ្មានវិធានការទប់ស្កាត់ខ្លាំង ឬវ៉ាក់សាំងនោះទេវីរុសកូរ៉ូណាអាចបន្តឆ្លងដល់ចំនួនប្រជាជនពិភពលោកច្រើនជាងនេះទៅទៀត ៕
.jpg?1589876454)
.jpg?1589876454)