នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០នេះ លើផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមច្រានចោលនូវការផ្សាយព័ត៏មានមិនពិត មានលក្ខណៈបំផុសបំផុល ញុះញង់ប្រជាពលរដ្ឋឲ្យមានការយល់ច្រឡំនិងស្អប់មកលើសមត្ថកិច្ច ជាពិសេសមានបំណងបង្ខូចកិត្តិយសសមត្ថកិច្ចក្នុងការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ។

នៅក្នុងផេកផ្លូវការ របស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានលើកឡើងថា សេចក្តីបកស្រាយបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការបដិសេធ ទាំងស្រុងចំពោះព័ត៌មានដែលបានចុះផ្សាយ លេីគណនេយ្យហ្វេសបុក នៅក្រៅប្រទេសមួយ ដែលតែងតែផុសព័ត៌មានមិនពិត មានលក្ខណៈបំផុសបំផុល ញុះញង់ប្រជាពលរដ្ឋឲ្យមានការយល់ច្រឡំនិងស្អប់មកលើសមត្ថកិច្ច ជាពិសេសមានបំណងបង្ខូចកិត្តិយសសមត្ថកិច្ចក្នុងការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ។
តាមពិតជាក់ស្តែង សមត្ថកិច្ចតែងតែមានការយោគយល់ដល់ប្រជាពលរដ្ឋដែលមានការទីទ័លក្រ ដូចជាករណីនេះ លោកវរសេនីយ៍ទោ ម៉ៅ សឿត អធិការនរគបាលខណ្ឌច្បារអំពៅ លោកបានឃើញប្រជាពលរដ្ឋមានភាពក្រីក្រ ជិះម៉ូតូចាស់គ្មានស្លាកលេខ គ្មានកញ្ចក់ មិនពាក់មួកសុវត្ថិភាព ប៉ុន្តែដោយការយោគយល់ និងក្តីអាណិត លោកអធិការបានធ្វើការណែនាំអប់រំ និងប្រាប់គាត់ឲ្យមានការប្រុងប្រយ័ត្ន និងចូលរួមគោរពច្បាប់ចរាចរណ៍ គ្រប់ពេលបើកបរត្រូវពាក់មួកសុវត្ថិភាព គោររពភ្លេីង ផ្លាកសញ្ញា និងគំនូសសញ្ញាចរាចរណ៍ ដើម្បីការពារអាយុជីវិតអ្នក និងអ្នកដ៏ទៃ ។

ក្រោយពីធ្វេីការណែនាំអប់រំរួចមក លោកអធិការក៏បានអនុញ្ញាតិឲ្យគាត់បន្តដំណេីរទៅមុខទៀត ដោយគ្មានការផាកពិន័យឡេីយ ។
មុននឹងចេញដំណេីរបន្ត ប្រជាពលរដ្ឋទាំង២ ក៏បានអរគុណដល់សមត្ថកិច្ចដែលមានការអនុគ្រោះ និងយោគយល់ដល់គាត់ទាំង២ ដែលជាអ្នកទីទ័លក្រ ដោយគ្រាន់តែធ្វេីការណែនាំអប់រំ និងចូលរួមគោេពច្បាប់ ដោយមិនមានការផាកពិន័យឡេីយ ។
សូមចូលរួមផ្សព្វផ្សាយតែព័ត៌មានពិត និងសហការគ្នាក្នុងការលប់បំបាត់ព័ត៌មានមិនពិត ។
សូមអរគុណ !!!
ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ