ទប់ចិត្តលែងបាន ទប់ប្រាណលែងជាប់ ម្តាយតេប្តឹងប៉ូលីស ឲ្យមកជួយអន្តរាគមន៍ ចាប់កូនប្រុស ដាក់គុក ព្រោះតែវាលួចលុយយកទៅ...
-

កណ្ដាល ៖​ សមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលបានប្រើអំពើហិង្ សាក្នុងគ្រួសារ និងលួចលុយម្តាយ ទិញសារធាតុ ញៀ ន បន្ទាប់ពីទទួលពាក្យបណ្តឹងពីម្តាយ ប្តឹងទៅសមត្ថកិច្ចព្រោះតែគាត់ទ្រាំលែងបាន នូវទង្វើររបស់កូន ដែលធ្វើដាក់ខ្លួន ហេតុការណ៍នេះបានកើតឡើងនៅចំណុច ភូមិកំពង់ថ្កុល ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាលនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០។

ជនរងគ្រោះមានឈ្មោះថា ម៊ើ ស្រី ភេទស្រី អាយុ ៥០ឆ្នាំ (ម្ដាយ) មុខរបរ កសិករ ជនជាតិខ្មែរ មានទីលំនៅភូមិឃុំកើតហេតុខាងលើ ។ ចំណែកកូនប្រុសមានឈ្មោះថា ហ៊ាង ឈាង ភេទប្រុស អាយុ ២៧ឆ្នាំ (កូន) ជនជាតិខ្មែរ រស់នៅភូមិឃុំជាមួយគ្នា។

សម្ភារៈខូចខាតរួមមាន -ប្រាក់រៀលចំនួន ៥,៣០០,០០០៛។ និងដកហូតបាន - ប្រាក់រៀលចំនួន ៥,២១០,០០០៛។ 

ដំណើររឿង មុនពេលកើតហេតុជនសង្ស័យតែងតែប្រើប្រាស់សារ ធា តុ  ញៀ  ន និងជេរប្រមាថគំរា មសម្លា ប់ឪពុកម្ដាយ បំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ លុះនៅថ្ងៃកើតហេតុទី១៧ ខែឧសភា ឆ្នាំ២០២០ ជនសង្ស័យបានលួចលុយយ៉ាងច្រើន ហើយគេចខ្លួនបាត់តែម្ដង រហូតព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ជនរងគ្រោះក៏ទៅដាក់ពាក្យបណ្ដឹង ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ ក្រោយទទួលបានបណ្ដឹងភ្លាម កម្លាំងនគរបាលប៉ុស្តិ៍សំពៅពូន ចុះឃាត់ខ្លួនជនសង្ស័យមកសួរនាំ ហើយជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចប្រាក់ម្ដាយប្រាកដមែន ។

ករណីនេះ ជនសង្ស័យត្រូវបានកម្លាំងនគរបាល បញ្ជូនខ្លួនទៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធីច្បាប់៕