ផ្ទុះឡើងវិញ! ប្រជាជនចិនប្រមាណជាង ១០០ លាននាក់ ត្រូវបានអាជ្ញាធរហាមមិនឲ្យចេញក្រៅផ្ទះ បន្ទាប់ធ្វើតេស្តឃើញវិជ្ជមាន ទោះបីមិនមានរោគសញ្ញា...
សីហា
-

ចិន៖ កាលពីថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២០ ប្រជាជនប្រមាណ១០៨លាននាក់នៅក្នុងតំបន់ភាគឦសានរបស់ប្រទេសចិន កំពុងធ្លាក់ចូលក្នុងស្ថានភាពជាប់គាំងជាថ្មីម្តងទៀត។ នៅក្នុងទីក្រុង Jilin បានបិទដំណើរការរថយន្តក្រុងសាធារណៈ សាលារៀន កាត់ផ្តាច់សាលារៀន ក៏ដូចជាដាក់ប្រជាជនជាច្រើនពាន់នាក់ដាក់ឱ្យនៅដាច់ដោយឡែក ក្នុងនោះមានចំនួនមនុស្ស ១២៧ នាក់ តិចជាងខ្លាំងនៃចំនួនអ្នកឆ្លង ៦៨ ពាន់នាក់នៅក្នុងខេត្ត Hubei នៅឡើយ ។

ក្នុងនោះដែរ ស៊ូឡាន (Shulan) ដែលមានប្រជាជន ៦០ ម៉ឺននាក់ស្ថិតនៅក្នុងខេត្តជីលីន បានរឹតបន្តឹងវិធានការនៅដាច់ដោយឡែកកាលពីម្សិលមិញ ដោយហាមឃាត់ប្រជាជនមិនឱ្យចាកចេញពីបរិវេណជុំវិញផ្ទះរបស់ពួកគេ ស្របពេលដែលមានករណីឆ្លងថ្មីៗត្រូវបានរកឃើញ និងករណីសង្ស័ យជាច្រើន។ទីក្រុងជីលីនដែលជាទីក្រុងធំរបស់ខេត្តជីលីនក៏បានបិទតំបន់មួយក្នុងចំណោមស្រុករបស់ខ្លួនផងដែរ បន្ទាប់ពីផ្លាស់ប្តូរកម្រិតអាសន្នក្នុងតំបន់ទៅជា “ហានិភ័ យខ្ពស់” (high-risk)។

អាជ្ញាធរបាននិយាយកាលពីថ្ងៃចន្ទថាសម្រាប់រយៈពេលបីថ្ងៃកន្លងទៅមន្រ្តីសុខាភិបាលខេត្តបានធ្វើតេស្តប្រជាជនជាង ៤ ម៉ឺននាក់នៅក្នុងទីក្រុងជីលីន និងស៊ូឡានដើម្បីទប់ស្កា ត់ការផ្ទុះរលកទីពីរនេះ។ មន្រ្តីចំនួន ៦ នាក់ដែលម្នាក់មកពីក្រុងស៊ូឡាន និង ៥ នាក់ទៀតមកពីទីក្រុងជីលីន ត្រូវបានដ កចេញពីមុខតំណែងរបស់ពួកគេបន្ទាប់ពីមានការលេចចេញនូវការឆ្លងជាចង្កោមថ្មីៗក្នុងតំបន់របស់ខ្លួន។

អាជ្ញាធរបាននិយាយកាលពីថ្ងៃចន្ទថាសម្រាប់រយៈពេលបីថ្ងៃកន្លងទៅមន្រ្តីសុខាភិបាលខេត្តបានធ្វើតេស្តប្រជាជនជាង ៤ ម៉ឺននាក់នៅក្នុងទីក្រុងជីលីន និងស៊ូឡានដើម្បីទប់ស្កា ត់ការផ្ទុះរលកទីពីរនេះ។ មន្រ្តីចំនួន ៦ នាក់ដែលម្នាក់មកពីក្រុងស៊ូឡាន និង ៥ នាក់ទៀតមកពីទីក្រុងជីលីន ត្រូវបានដ កចេញពីមុខតំណែងរបស់ពួកគេបន្ទាប់ពីមានការលេចចេញនូវការឆ្លងជាចង្កោមថ្មីៗក្នុងតំបន់របស់ខ្លួន៕