សេពគប់មិត្តមិនល្អ គឺបែបនេះហើយ...នគរបាលខណ្ឌដូនពេញ បញ្ជូនខ្លួនអតីតតារាកំប្លែង នាង ខ្មឹប និងបក្សពួកទៅកាន់តុលាការហើយ...
-

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០នេះ នគរបាលខណ្ឌដូនពេញ បានបញ្ជូនខ្លួននាង​ខ្មឹ​ប​អតីត​តារា​កំប្លែង និង​បក្សពួក​ បញ្ជូន​មកដល់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ ពីបទជួយដូរ និងប្រើប្រាស់សារធាតុញ ៀនខុសច្បាប់ស្ថិត​នៅ​ចំណុច​ចតុមុខ ផ្លូវជាតិ​លេខ​៥ ភូមិ​១៦ សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ​។​

ជនសង្ស័យរួមមាន៖  

១.​ឈ្មោះ ឈួន សំណាង ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ទីតាំង​ខាង​លើ (​ជួញដូរ​)។

២.​ឈ្មោះ ឈួន រ៉ា​ទី ភេទ​ស្រី អាយុ​១៦​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​ទីតាំង​ខាងលើ មុខរបរ​មិន​ពិត​ប្រាកដ​(​ប្រើប្រាស់​)។

៣.​ឈ្មោះ វណ្ណា វ​ណ្ណី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ ​និង​មុខរបរ​មិន​ពិតប្រាកដ​(​ប្រើ​ប្រាស់​)។

៤.​ឈ្មោះ រ៉េ​ន សុធា​រី (​ហៅ ខ្មឹ​ប​) ភេទ​ស្រី អាយុ​៤៦​ឆ្នាំ ជនជាតិ​ខ្មែរ ស្នាក់នៅ ​និង​មុខរបរ​មិន​ពិត​ប្រាកដ​(​ប្រើប្រាស់​)។

៥.​ឈ្មោះ ប្រាក់ បញ្ញា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិ​ខ្មែរ ស្នាក់នៅ​ និង​មុខរបរ​មិន​ពិតប្រាកដ​(​ប្រើ​ប្រាស់​)។

៦.​ឈ្មោះ មុត បញ្ញា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ ​និង​មុខរបរ​មិន​ពិត​ប្រា​ដក​(​ប្រើ​ប្រាស់​) និង ​៧.​ឈ្មោះ ម៉ៅ ម៉ាប់ ភេទ​ស្រី អាយុ​៣៥​ឆ្នាំ ជនជាតិ​ខ្មែរ ស្នាក់នៅ​ និង​មុខរបរ​មិន​ពិត​ប្រាកដ​(​ប្រើប្រាស់​)​។​

គួរបញ្ជាក់ផងដែរថា ហេតុការណ៍នេះបានកើតឡើង កាលពី​ល្ងាច​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០២០ កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដូនពេញ កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៧​នាក់ ជាប់​ពាក់ព័ន្ធ​ករណី​ជួញដូរ​ និង​ប្រើប្រាស់​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ ញ ៀ  ន។